ក្ដៅៗ! Clyne ចេញពី Liverpool ទៅចូលរួមជាមួយ Bournemouth
https://www.ballkhr.com/blog?blogtitle=ក្ដៅៗ! Clyne ចេញពី Liverpool ទៅចូលរួមជាមួយ Bournemouth
ក្ដៅៗ! Clyne ចេញពី Liverpool ទៅចូលរួមជាមួយ Bournemouth
BallKh.com present ក្ដៅៗ! Clyne ចេញពី Liverpool ទៅចូលរួមជាមួយ Bournemouth
បើតាមសារព័ត៌មាន Sky Sports ខ្សែការពារស្លាបស្ដាំ Liverpool កីឡាករ Nathaniel Clyne បានចាកចេញទៅក្លឹប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល ២០១៨/១៩ នេះ។
កីឡាករអង់គ្លេសរូបនេះ នៅសល់កុងត្រាជាមួយក្លឹប Liverpool រហូតដល់ឆ្នាំ ២០២០ ខណៈនៅរដូវកាលនេះ រូបគេបានបង្ហាញខ្លួនតែ ៤ដង។ ចំណែកឯនៅរដូវកាល ២០១៧/១៨ Clyne លេងបានតែ ៥ប្រកួតប៉ុណ្ណោះឲ្យក្លឹបនៅក្របខ័ណ្ឌ Premier League។ កត្តាសំខាន់មួយដែលនាំកីឡាករអង់គ្លេសលេងបានតិចប្រកួត គឺដោយសារតែរូបគេបានញាំញីដោយបញ្ហារបួស។
ខ្សែការពារស្លាបរូបនេះ ធ្លាប់បានបង្ហាញខ្លួនញឹកញាប់នៅ ២រដូវកាលដំបូងរបស់អ្នកចាត់ការអាល្លឺម៉ង់ Jurgen Klopp ដោយនៅលីគអង់គ្លេសរូបគេ បានលេង ៥២ប្រកួត នៅរដូវកាល ២០១៥/១៦ និង ៤១ ប្រកួតនៅរដូវកាលបន្ទាប់។
ក្លឹប Bournemouth កំពុងតែឈរលេខ ១២ ក្នុងតារាង Premier League និង មាន ២៧ពិន្ទុក្នុងដៃ៕
ប្រភព៖ Sky Sports ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1382/14/5c2f5de895e23_1546608060_large.jpg