ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ក្រៅ​ពី​ឈ្នះ​ Everton ម្សិលមិញ​ក៏​ជា​ថ្ងៃ​ពិសេស​របស់​ គ្រូ​Spurs ដែរ



ក្រៅ​ពី​ឈ្នះ​ Everton ម្សិលមិញ​ក៏​ជា​ថ្ងៃ​ពិសេស​របស់​ គ្រូ​Spurs ដែរ

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ក្លឹប​​ Tottenham Hotspur បាន​លុត​ Everton យ៉ាង​ចាស់​ដៃ​ក្នុង​កីឡដ្ឋាន​ Godison Park (ទឹកដី​ Everton)។ ប្រកួត​នេះ​ដែរ​បញ្ចប់​ក្នុង​លទ្ធផល​ ទល់​នឹង​ ហើយ​ក្នុង​ថ្ងៃ​នោះ​ដែរ​ ក៏​ជា​ថ្ងៃ​ពិសេស​របស់​អ្នក​ចាត់ការ​ Spurs លោក Mauricio Pochettino គឺ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គម្រប់​ ២៦​ឆ្នាំ​របស់​គាត់។

ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ចាត់ការ​ជនជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​លើកឡើង​ថា​៖ " លទ្ធផល ២-៦ ជា​រឿង​ពិសេស​មួយ​ក្នុង​ថ្ងៃ​នេះ។ វា​ជា​កាដូ​សម្រាប់​ប្រពន្ធ​ខ្ញុំ ដែល​ពួក​យើង​បាន​រៀបការ​ ២៦​ឆ្នាំ​មុន ហើយ​វា​ក៏​ជា​ការ​អបអរ​ដ៏​អស្ចារ្យ​មួយ​ដែរ " ។

ក្លឹប​ Tottenham Hotspur កំពុង​តែ​ឈរ​ចំណាត់​ថ្នាក់​លេខ នៃ​តារាង​លីគ​កំពូល​អង់គ្លេស​ដោយ​មាន​ ៤២​ពិន្ទុ​ក្នុង​ដៃ ចំណែក​ឯ​ Manchester City វិញ​មាន​ ៤៤​ពិន្ទុ​ និង​ ឈរ​លេខ រី​ឯ​ Liverpool វិញ​កំពុង​ឈរ​កំពូល​តារាង​ និង​ មាន​ ៤៨​ពិន្ទុ​ក្នុង​ដៃ។

លោក Mauricio Pochettino បាន​ចូល​មក​ដឹកនាំ​ក្លឹប​ Tottenham Spur រយៈពេល​ជាង​ ​ឆ្នាំ​មក​ហើយ ដោយ​លោក​បាន​ដឹក​នាំ ឈ្នះ ១៣៩​ប្រកួត ចាញ់ ៥៣​ ប្រកួត និង​ ស្មើ ៥៣​ប្រកួត៕

 

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី