ខណៈវ័យកាន់តែចាស់ Bonucci ប្រាប់ពីអ្វីដែលខ្លួនចង់ធ្វើក្រោយចូលនិវត្តន៍
https://www.ballkhr.com/blog?blogtitle=ខណៈវ័យកាន់តែចាស់ Bonucci ប្រាប់ពីអ្វីដែលខ្លួនចង់ធ្វើក្រោយចូលនិវត្តន៍
ខណៈវ័យកាន់តែចាស់ Bonucci ប្រាប់ពីអ្វីដែលខ្លួនចង់ធ្វើក្រោយចូលនិវត្តន៍
BallKh.com present ខណៈវ័យកាន់តែចាស់ Bonucci ប្រាប់ពីអ្វីដែលខ្លួនចង់ធ្វើក្រោយចូលនិវត្តន៍
កីឡាករ Leonardo Bonucci ក្នុងថ្ងៃនេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ខ្លួនមានបំណងចង់ក្លាយជាគ្រូបង្វឹកដ៏សំខាន់របស់ក្លឹបខ្លាំងមួយ ហើយបើអាច ក្លឹបនោះ គឺ Juventus។
Bonucci បានថ្លែងថា៖ "សុបិនរបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្វឹកដ៏សំខាន់របស់ក្លឹបមួយ ហើយបើអាច ក្លឹបនោះគឺ Juventus"។
កីឡាករដដែលបានបន្ត៖ "ដូច្នេះហើយ សព្វថ្ងៃ ខ្ញុំព្យាយាមធ្វើការសង្កេតនូវការដឹកនាំរបស់គ្រូបង្វឹកជាច្រើន ដើម្បីទុកធ្វើដើមទុនក្នុងការអភិវឌ្ឍសមត្ថភាពដឹកនាំរបស់ខ្ញុំ"។
សូមបញ្ជាក់ផងដែរថា កីឡាករអ៊ីតាលីវ័យ ៣១ ឆ្នាំ Bonucci ទើបបានត្រលប់មកចូលរួមជាមួយ Juventus នៅខែសីហា ឆ្នាំនេះ ក្រោយចាកចេញទៅចូលរួមជាមួយ AC Milan អស់រយៈពេលមួយរដូវកាល។
ក្នុងរយៈពេល ជិត ៨ឆ្នាំលេងឲ្យក្លឹបយក្សអ៊ីតាលី កីឡាករបង្ហាញខ្លួនសរុបបាន ៣២៨ លើក និងស៊ុតចូល ២០គ្រាប់៕
ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/945/14/5bbde91b7e5be_1539172620_large.jpg