ខ្សែប្រយុទ្ធឡើងជើង Alcacer ទម្លាយមូលហេតុចាកចេញពី Barca
https://www.ballkhr.com/blog?blogtitle=ខ្សែប្រយុទ្ធឡើងជើង Alcacer ទម្លាយមូលហេតុចាកចេញពី Barca
ខ្សែប្រយុទ្ធឡើងជើង Alcacer ទម្លាយមូលហេតុចាកចេញពី Barca
BallKh.com present ខ្សែប្រយុទ្ធឡើងជើង Alcacer ទម្លាយមូលហេតុចាកចេញពី Barca
ខ្សែប្រយុទ្ធ Paco Alcacer ក្នុងថ្ងៃនេះ បានបង្ហើបពីមូលហេតុដែលខ្លួនចាកចេញពី Barcelona ដើម្បីចូលរួមជាមួយ Borrussia Dortmund ក្នុងនាមជាកីឡាករខ្ចីជើង។
ក្នុងសន្និសីទសារព័ត៌មានមួយ Alcacer បាននិយាយត្រង់ៗថា ខ្លួនចាកចេញពី Barcelona ព្រោះខ្លួនចង់ពេលវេលាបានចូលលេងក្នុងការប្រកួត និងមានអារម្មណ៍សប្បាយរីករាយ។ កីឡាករអេស្ប៉ាញ បានបញ្ជាក់ថា នៅ Barcelona ខ្លួនមិនមានតួនាទីបង្គោលឡើយនៅក្នុងក្លឹប។ ម្យ៉ាងទៀត វត្តមានរបស់កីឡាករ Luis Suarez, Lionel Messi និង Ousmane Dembele ជាដើម ត្រូវបាន Alcacer មើលឃើញថា ធ្វើឲ្យឱកាសដែលខ្លួនបានចូលលេងមានលក្ខណៈពិបាក និងស្មុគស្មាញ។
ក្រោយពីបង្ហើបពីមូលហេតុដែលខ្លួនចាកចេញពី Barcelona ខ្សែប្រយុទ្ធ Paco Alcacer បានបកមកនិយាយលើកសរសើរមិត្តរួមក្រុមនៅក្លឹប Dortmund ក្នុងការជួយខ្លួនឲ្យសម្របបានស្រួលនៅក្លឹបអាល្លឺម៉ង់។
សូមបញ្ជាក់ផងដែរថា Alcacer បានចាកចេញពី Valencia មកចូលរួមជាមួយ Barcelona កាលពីឆ្នាំ ២០១៦។ ក្នុងអំឡុងពេលជាង ២ ឆ្នាំនៅក្លឹប កីឡាករលេងបានត្រឹម ៥០ ប្រកួត (ភាគច្រើនជាកីឡាករបម្រុង) និងស៊ុតចូលបាន ១៥ គ្រាប់។
កាលពីចុងខែសីហា ២០១៨ កីឡាករអេស្ប៉ាញបានទៅចូលរួមជាមួយ Dortmund ក្នុងនាមជាកីឡាករខ្ចីជើងរយៈពេល ១ រដូវកាល ជាមួយនឹងលក្ខខណ្ឌដែលក្លឹបអាល្លឺម៉ង់អាចទិញដាច់នៅរដូវកាលក្រោយ។ តាំងពីចូលលេងឲ្យក្លឹប Dortmund កីឡាករបានបង្ហាញទម្រង់លេងបានយ៉ាងល្អ។ គិតមកទល់ពេលនេះ Alcacer ស៊ុតចូល ៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤ លើក៕
ប្រភព៖ Goal | Marca ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/936/14/5bbcbb5a4f714_1539095340_large.jpg