ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

គ្រូ​បង្វឹក​​៥​រូប​ដែល​បាន​ឈាន​ដល់​កំណត់ត្រា​ឈ្នះ ១០០ ប្រកួត​នៅ Premier League លឿន​ជាង​គេ



គ្រូ​បង្វឹក​​៥​រូប​ដែល​បាន​ឈាន​ដល់​កំណត់ត្រា​ឈ្នះ ១០០ ប្រកួត​នៅ Premier League លឿន​ជាង​គេ

លោក Mauricio Pochettino បាន​ឈាន​ដល់​កំណត់ត្រា​ឈ្នះ ១០០ ប្រកួត​នៅ Premier League ហើយ ដែល​ជា​កំណត់ត្រា​ដែល​អាច​ធ្វើ​បាន​លឿន​ជាង​អតីត​គ្រូ​បង្វឹក Arsenal លោក Arsene Wenger

​គ្រាប់​​ចុង​ម៉ោង​​ដែល​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ Tottenham យក​ឈ្នះ Burnley នៅ​ទឹកដី​ Wembley កាល​ពី​យប់​មិញ មាន​ន័យ​ថា​លោក Pochettino ស្គាល់​ជ័យ​ជម្នះ​លើក​ ទី​១០០ របស់​ខ្លួន​នៅ​លីគ​កំពូល​អង់គ្លេស​ក្នុង​ចំណោម​១៦៩​ប្រកួត​ បូក​ទាំង​ពេល​ដែល​លោក​ធ្លាប់​ដឹកនាំ Southamptonបើ​ធៀប​នឹង Wenger ដែល​ធ្លាប់​ឈាន​ដល់​កំណត់​ត្រា​នេះ ដែល​​​ត្រូវ​ប្រើ​ពេល ១៧៩ ប្រកួត​ឯណោះ។

​​គ្រូ​បង្វឹក​ដែល​អាច​​ឈាន​ដល់​កំណត់ត្រា​ឈ្នះ​​លើក​ ទី​១០០​ បាន​លឿង​ជាង​គេ​នៅ​Premier League គឺ​លោក Jose Mourinho ដោយ​ប្រើ​ពេល​ដឹកនាំ​តែ ១៤២ ប្រកួត​ប៉ុណ្ណោះ និង ទី​ គឺ​ Alex Ferguson ១៦២ ប្រកួត បន្ទាប់​មក​គឺ Pochettino នេះ​ឯង ១៦៩ ប្រកួត តាម​ពី​ក្រោយ​ដោយ Wenger ១៧៩ ប្រកួត និង បន្ទាប់​មក​ទៀត​គឺ Rafa Benitez ១៨១ ប្រកួត។

ដោយ​ឡែក​លោក Pep Guardiola កំពុង​ស្ថិត​នៅ​លើ​ដំណើរ​ដើម្បី​បំបែក​កំណត់ត្រា​ទាំង​នេះ​ជាមួយ​ក្រុម Manchester City។ គ្រូ​បង្វឹក​អេស្ប៉ាញ​ដែល​ទើប​មក​ទឹកដី​អង់គ្លេស​បាន​ជាង​២​រដូវ​កាល ប៉ុន្តែ​អាច​ជួយ​​ក្រុម​មេឃ​ខៀវ​ឈ្នះ ៦៩ ប្រកួត ក្នុង​ចំណោម​ការ​ប្រកួត ៩៣ លើក​ក្នុង​លីគ៕

 

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត