ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

គ្រូ​Man Utd៖ Sanchez និង​ Lukaku ត្រូវ​តែ​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង



គ្រូ​Man Utd៖ Sanchez និង​ Lukaku ត្រូវ​តែ​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង

អ្នក​ចាត់ការ​បណ្ដោះអាសន្ន​ក្លឹប​ Manchester United លោក Ole Gunnar Solskjaer បាន​និយាយ​ថា​ ខ្សែ​ស្លាប​ Alexis Sanchez និង​ ខ្សែ​ប្រយុទ្ធ Romelu Lukaku ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ទម្រង់​លេង​របស់​ខ្លួន​ ដោយ​សារ​តែ​លោក​មិន​អាច​ជួយ​បាន​ក្រៅ​ពី​ផ្ដល់​ការ​ណែនាំ​ពី​របៀប​លេង​របស់​ក្រុម។

អ្នក​ចាត់ការ​ន័រវែស​រូប​នេះ​បាន​លើកឡើង​ថា​៖ " ខ្ញុំ​មិន​អាច​ជួយ​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​ពួក​គេ​(Lukaku និង​ Sanchez) បាន​ល្អ​ប្រសើរ​ទេ​ ក្រៅ​ពី​ជួយ​ពង្រឹង​ទម្រង់​ខ្លួន​ឯង​ដូច​ជា​ Pogba ជា​ដើម​។ ខ្ញុំ​មក​ទីនេះ​ដើម្បី​ណែនាំ​គេ ហើយ​វា​ស្ថិត​លើ​ពួក​គេ​ពេល​ដែល​មាន​ឱកាស​លេង​ " ។

អ្នក​ចាត់ការ​មួយ​នេះ​បាន​បន្ត​ថា​៖ " កីឡាករ​បាល់ទាត់​ត្រូវ​តែ​ខិត​ខំ​លេង​ដោយ​ខ្លួន​ឯង​ ហើយ​ប្រាកដ​ណាស់​អ្នក​នឹង​ត្រូវ​ការ​ជំនួយ​ពី​មិត្ត​រួម​ក្រុម និង​ អ្នក​ចាត់ការ​។ ខ្ញុំ​បាន​ផ្ដល់​ដំបូន្មាន​ និង​ ការ​ណែនាំ​ខ្លះ​ៗ " ។

ក្នុង​រដូវ​កាល​នេះ ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ​ Romelu Lukaku បាន​រក​គ្រាប់​បាល់​បាន​ ​គ្រាប់​ ក្នុង​១៦​ប្រកួត​នៅ​ Premier League ខណៈ​ខ្សែ​ស្លាប​ឈីលី​កីឡាករ​ Alexis Sanchez បាន​រក​បាន​ ​គ្រាប់​ក្នុង​ ១០​ប្រកួត​នៅ​លីគ​កំពូល​អង់គ្លេស​៕

 

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី