គ្រូReal ឆ្លើយតបនឹងការរិះគន់ពីសំណាក់បណ្ដាសារព័ត៌មានមកលើការដឹកនាំរបស់រូបលោក
06/10/2018
Share
https://www.ballkhr.com/blog?blogtitle=គ្រូReal ឆ្លើយតបនឹងការរិះគន់ពីសំណាក់បណ្ដាសារព័ត៌មានមកលើការដឹកនាំរបស់រូបលោក
គ្រូReal ឆ្លើយតបនឹងការរិះគន់ពីសំណាក់បណ្ដាសារព័ត៌មានមកលើការដឹកនាំរបស់រូបលោក
BallKh.com present គ្រូReal ឆ្លើយតបនឹងការរិះគន់ពីសំណាក់បណ្ដាសារព័ត៌មានមកលើការដឹកនាំរបស់រូបលោក
នៅក្នុងសន្និសីទមុនការប្រកួតទល់នឹងក្លឹប Alaves នៅក្នុងលីគកំពូលអេស្ប៉ាញ លោកJulen Lopetegui បាននិយាយត្រង់ៗថា រូបលោកមិនបានព្រួយមិនបានខ្វល់ពីអ្វីដែលក្រុមសារព័ត៌មាននិយាយពីលោកទេ ដោយហេតុថាលោកគិតគូតែពីប្រកួតនៅចុងសប្ដាហ៍នេះប៉ុណ្ណោះ។
អ្នកចាត់ការក្លឹបអធិរាជសបានលើកឡើងថា៖ " យើងដឹងថាបញ្ហានឹងកើតឡើងចំពោះយើងហើយយើងត្រូវតែជម្នះវា។ យើងត្រូវតែផ្ដោតលើអ្វីដែលវិជ្ជមាន។ គ្រប់គ្នារំពឹងខ្ពស់ពេកពីយើង " ។
លោក Lopetegui បានបន្តថា៖ " យើងមានពិន្ទុស្មើគ្នានឹងក្រុមកំពូលតារាងនៅ La Liga ចំណែកឯនៅUCL វិញយើងដឹងថាយើងនឹងត្រូវបន្តតាមផ្លូវចាស់របស់យើង។ ការដែលចាញ់ CSKA Moscow គឺជាសំណាងអាក្រក់របស់យើង " ។
៣ប្រកួតចុងក្រោយនេះ ក្លឹប Real Madrid ជួបលទ្ធផលមិនល្អដោយស្មើ១ និងចាញ់២ ហើយនៅសៅរ៍ស្អែកនេះ ក្រុមអធិរាជសនឹងប្រកួតប៉ះនឹងក្រុមម្ចាស់ផ្ទះ Deportivo Alaves៕
ប្រភព៖ Marca ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/918/14/43232221_371521053389199_5244086658176909312_n.jpg
គ្រូReal ឆ្លើយតបនឹងការរិះគន់ពីសំណាក់បណ្ដាសារព័ត៌មានមកលើការដឹកនាំរបស់រូបលោក
នៅក្នុងសន្និសីទមុនការប្រកួតទល់នឹងក្លឹប Alaves នៅក្នុងលីគកំពូលអេស្ប៉ាញ លោកJulen Lopetegui បាននិយាយត្រង់ៗថា រូបលោកមិនបានព្រួយមិនបានខ្វល់ពីអ្វីដែលក្រុមសារព័ត៌មាននិយាយពីលោកទេ ដោយហេតុថាលោកគិតគូតែពីប្រកួតនៅចុងសប្ដាហ៍នេះប៉ុណ្ណោះ។
អ្នកចាត់ការក្លឹបអធិរាជសបានលើកឡើងថា៖ " យើងដឹងថាបញ្ហានឹងកើតឡើងចំពោះយើងហើយយើងត្រូវតែជម្នះវា។ យើងត្រូវតែផ្ដោតលើអ្វីដែលវិជ្ជមាន។ គ្រប់គ្នារំពឹងខ្ពស់ពេកពីយើង " ។
លោក Lopetegui បានបន្តថា៖ " យើងមានពិន្ទុស្មើគ្នានឹងក្រុមកំពូលតារាងនៅ La Liga ចំណែកឯនៅUCL វិញយើងដឹងថាយើងនឹងត្រូវបន្តតាមផ្លូវចាស់របស់យើង។ ការដែលចាញ់ CSKA Moscow គឺជាសំណាងអាក្រក់របស់យើង " ។
៣ប្រកួតចុងក្រោយនេះ ក្លឹប Real Madrid ជួបលទ្ធផលមិនល្អដោយស្មើ១ និងចាញ់២ ហើយនៅសៅរ៍ស្អែកនេះ ក្រុមអធិរាជសនឹងប្រកួតប៉ះនឹងក្រុមម្ចាស់ផ្ទះ Deportivo Alaves ៕
ប្រភព៖ Marca ប្រែសម្រួល៖ ហ៊ីម រស្មី