ដាច់ចង្កេះគ្រប់គ្នា រឿងប្រកាស វឌ្ឈនាកាមកភ្នំពេញក្រោន
https://www.ballkhr.com/blog?blogtitle=ដាច់ចង្កេះគ្រប់គ្នា រឿងប្រកាស វឌ្ឈនាកាមកភ្នំពេញក្រោន
ដាច់ចង្កេះគ្រប់គ្នា រឿងប្រកាស វឌ្ឈនាកាមកភ្នំពេញក្រោន
BallKh.com present ដាច់ចង្កេះគ្រប់គ្នា រឿងប្រកាស វឌ្ឈនាកាមកភ្នំពេញក្រោន
ក្លឹបភ្នំពេញក្រោមទើបតែបញ្ចប់សន្និសីទកាសែត បង្ហាញមុខកីឡាករថ្មីនៅឯកីឡដ្ឋាន RSN ។ មុនការប្រកាសមកដល់មានពាក្យចចាមអារ៉ាមលេចឭថា កីឡាករឆ្នើមរបស់កម្ពុជា អាចនឹងផ្ទេរមកភ្នំពេញក្រោន។
ដំណឹងទាំងនេះ ផុសចេញឡើងដោយសារតែមុន៣០នាទី នៃការធ្វើសន្និសីទកាសែតរបស់ក្លឹបភ្នំពេញក្រោន វឌ្ឈនាកាបានផុសរូបខ្លួនឯងភ្ជាប់នឹងការសរសេរថា៖ " វាជារឿងដ៏ល្អមួយសំរាប់ដំណឹងនេះ សង្ឃឹមថាវានឹងរលូនទៅតាមនោះចុះ វាពិតជារឿងអាចនិយាយថា ការចាប់ផ្ដើមថ្មី ក្នុងឆ្នាំថ្មី ជោគជ័យថ្មីទៅចុះ"។
ព្រោះតែសំណេរនេះហើយ បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់កម្ពុជាមួយចំនួនយល់ថា វឌ្ឈនាកា ប្រហែលជាប្ដូរទ្រនំពីក្លឹបបឹងកេត។ ផ្ទុយស្រឡះ អំឡុងពេលក្លឹបភ្នំពេញក្រោនធ្វើការប្រកាសកីឡាករចំណូលថ្មីប្រមាណកន្លះម៉ោងមុននេះនោះ គេមិនបានឃើញវត្តមានរបស់កីឡាករ វឌ្ឈនាកា នោះទេ នាំឲ្យអ្នកគាំទ្រជាច្រើនបាក់ចង្កេះតែម្ដង។
យ៉ាងនេះក្ដី ភ្នំពេញក្រោន បានបង្ហាញមុខកីឡាករចំណូលថ្មី៥រូបរួមមាន៖ ខ្សែប្រយុទ្ធ Darlan Martins, ខ្សែការពារកណ្ដាល Jhonata Sant'anna. ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kim, សិលា និង វ៉ា សុថន៕
អត្ថបទ៖ ហេង សុធារិទ្ធិ
https://www.ballkhr.com/admin/assets/img/blog/1388/14/5b3dcc443f812_1530776640.jpg