បែលហ្សិកនៅរក្សាតំណែងកំពូលតារាង FIFA ក្នុងខែនេះ ខណៈកម្ពុជាធ្លាក់អស់មួយលេខ
https://www.ballkhr.com/blog?blogtitle=បែលហ្សិកនៅរក្សាតំណែងកំពូលតារាង FIFA ក្នុងខែនេះ ខណៈកម្ពុជាធ្លាក់អស់មួយលេខ
បែលហ្សិកនៅរក្សាតំណែងកំពូលតារាង FIFA ក្នុងខែនេះ ខណៈកម្ពុជាធ្លាក់អស់មួយលេខ
BallKh.com present បែលហ្សិកនៅរក្សាតំណែងកំពូលតារាង FIFA ក្នុងខែនេះ ខណៈកម្ពុជាធ្លាក់អស់មួយលេខ
ក្រុមជម្រើសជាតិបែលហ្សិក នៅតែឈរនៅចំណាត់ថ្នាក់លេខ ១ នៅក្នុងតារាងចំណាត់ថ្នាក់ចុងក្រោយរបស់ FIFA ដោយមាន ១៧៣៣ពិន្ទុ ហើយតាមយ៉ាងប្រកិតពីក្រោយដោយក្រុមជើងឯកបាល់ទាត់ពិភពលោក បារាំង ដែលមាន ១៧៣២ពិន្ទុ។
បើក្រឡេកមើល ១០ក្រុមលើគេ យើងសង្កេតឃើញថា មិនមានអ្វីប្រែប្រួលទាំងអស់ក្រៅពី ក្រុមជម្រើសជាតិអង់គ្លេស និង អ៊ុយរុយហ្គាយផ្លាស់ប្ដូរកន្លែងគ្នាប៉ុណ្ណោះ ដោយអង់គ្លេសឡើងមកលេខ៥ ឯអ៊ុយរុយហ្គាយវិញចុះទៅលេខ ៦។
ក្រុមអាមេរិកខាងត្បូង កូឡុំប៊ីឡើងដល់ទៅ ៣លេខដោយឈរនៅចំណាត់ថ្នាក់លេខ១១ ខណៈក្រុមជម្រើសជាតិអាហ្សង់ទីនចុះមួយលេខទៅលេខ ១២។ ចំណែកឯ ក្រុមជើងឯកឆ្នាំ ២០១៤ អាល្លឺម៉ង់វិញធ្លាក់ ២លេខ ហើយឈរនៅចំណាត់ថ្នាក់ទី ១៤ រីឯក្រុមជើងឯក Copa America ឆ្នាំ២០១៦ឈីលីវិញ ឈរនៅចំណាត់ថ្នាក់ទី ១៣។
ចំពោះនៅតំបន់អាស៊ីវិញ អ៊ីរ៉ង់ឈរនៅលេខ ១ក្នុងអាស៊ី និងលេខ ៣០លើពិភពលោក។ បើមើលក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ក្រុមជម្រើសជាតិវៀតណាម ឈរនៅលើគេដោយក្នុងចំណាត់ថ្នាក់ទី ១០២លើពិភពលោក តាមពីក្រោយហ្វីលីពីន និងថៃ ដែលឈរនៅលេខ ១១៦និង ១២១។ ចំណែកឯកម្ពុជាវិញចុះអស់មួយលេខ គឺនៅត្រឹមលេខ ១៧០ ខណៈឡាវនៅចំណាត់ថ្នាក់ទី ១៨១៕
ប្រភព៖ FIFA ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1047/14/14.jpg