ប្រកួតធំៗ ដែលធ្លាប់លេងក្នុងស្តាតរបស់ Real Madrid
https://www.ballkhr.com/blog?blogtitle=ប្រកួតធំៗ ដែលធ្លាប់លេងក្នុងស្តាតរបស់ Real Madridប្រកួតធំៗ ដែលធ្លាប់លេងក្នុងស្តាតរបស់ Real MadridBallKh.com present ប្រកួតធំៗ ដែលធ្លាប់លេងក្នុងស្តាតរបស់ Real Madrid
ក្នុងពេលថ្មីៗនេះ ទឹកដីរបស់ Real Madrid កីឡដ្ឋាន Santiago Bernabeu ត្រូវបានកំណត់ជាទីតាំងនៃប្រកួតរវាងក្លឹបគូប្រជែងអាហ្សង់ទីន River Plate និង Boca Junior ក្នុងវគ្គផ្ដាច់ព្រាត់ពាន Copa Libertadores។ យ៉ាងណាក៏ដោយ ប្រកួតនេះមិនមែនជាលើកទី ១ទេសម្រាប់កីឡដ្ឋាននេះក្នុងការធ្វើជាទីតាំងប្រកួតធំៗនោះ។ ខាងក្រោមជាប្រកួតក្នុងកម្មវិធីធំៗ ដែលបានលេងក្នុងស្តាតមួយនេះ៖
១. វគ្គផ្ដាច់ព្រាត់ European Cup ឆ្នាំ១៩៦៤ (UEFA Euro ក្នុងពេលបច្ចុប្បន្ន)៖ ជាប្រកួតរវាងអេស្ប៉ាញ និងសហភាពសូវៀត ដោយបញ្ចប់ទៅដោយ អេស្ប៉ាញយកឈ្នះសូវៀតក្នុងលទ្ធផល ២-១។
២. ព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨២៖ មាន៤ប្រកួតលេងនៅទីនេះ ហើយក្នុងនោះ កីឡដ្ឋាននេះក៏ជាទីតាំងវគ្គផ្ដាច់ព្រាត់ រវាង អាល្លឺម៉ង់ខាងលិច និងអ៊ីតាលី ដែលអ៊ីតាលីជាអ្នកឈ្នះក្នុងលទ្ធផល ៣-១។
៣. វគ្គផ្ដាច់ព្រាត់ UEFA Champions League៖ Santiago Bernabeu បានក្លាយជាទីតាំងនៃ Final ក្របខ័ណ្ឌកំពូលអឺរ៉ុបបាន ៤ដង គឺប្រកួតរវាង Real Madrid និង Florentinaឆ្នាំ១៩៦៧, AC Milan និង Ajaxឆ្នាំ ១៩៦៩, Nottingham Forest និង Hamburg ឆ្នាំ ១៩៨០ និងជាពិសេសគឺ Inter Milan និង Bayern Munich ក្នុងឆ្នាំ ២០១០៕
ប្រភព៖ laliga ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1229/14/00001.jpg