ប្រកួតរវាង PSG និង Montpellier ត្រូវបានពន្យារ
https://www.ballkhr.com/blog?blogtitle=ប្រកួតរវាង PSG និង Montpellier ត្រូវបានពន្យារ
ប្រកួតរវាង PSG និង Montpellier ត្រូវបានពន្យារ
BallKh.com present ប្រកួតរវាង PSG និង Montpellier ត្រូវបានពន្យារ
ក្នុងជំនួបរវាងក្លឹបយក្សបារាំង Paris Saint-Germain និងក្លឹប Montpellier ត្រូវបានពន្យារដោយសារតែការព្រួយបារម្ភពីរឿងសន្តិសុខក្រោយពីមានអំពើហិង្សានៅរដ្ឋធានីប៉ារីស ដែលជាបេះដូងនៃប្រទេសបារាំងកាលពីថ្ងៃសៅរ៍កន្លងទៅ។
ការប្រកួតនេះ គ្រោងនឹងធ្វើឡើងក្នុងម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍សប្ដាហ៍នេះកីឡដ្ឋាន Pac de Prince ដែលស្ថិតក្នុងក្រុងប៉ារីស និងជាមូលដ្ឋានរបស់ក្លឹប PSG ខណៈក្រុមអាវកាក់លឿងគ្រោងនឹងបាតុកម្មក្នុងថ្ងៃនោះដែរ។
ជុំវិញបញ្ហានេះ គណៈកម្មការរៀបចំការប្រកួត LFP បានប្រកាសពន្យារប្រកួតនេះ ដោយសារតែមិនមានការធានាសុវត្ថិភាពពីខាងប៉ូលិសក្រុងប៉ារីស ចំណែកឯថ្ងៃដែលប្រកួតសងឡើងវិញ នឹងប្រកាសពេលក្រោយ។
សូមបញ្ជាក់ផងដែរថា ក្រុមអាវកាក់លឿងបានតវ៉ាអំពីរឿងប្រេងឡើងថ្លៃ នៅទីក្រុងប៉ារីសជាង ៣សប្ដាហ៍ ហើយឈានទៅដល់ការផ្ទុះអំពើហិង្សាកាលពីថ្ងៃសៅរ៍កន្លងទៅ៕
ប្រភព៖ Bleacherreport ប្រែសម្រួល៖ ហ៊ីម រស្មី
https://www.ballkhr.com/admin/assets/img/blog/1248/14/5c066cea136d2_1543924920_large.jpg