https://www.ballkhr.com/blog?blogtitle=ពត៍មាន01/09/2018
ពត៍មាន01/09/2018
BallKh.com present បរាជ័យនៅ UEFA អាចធ្វើឲ្យ Ronaldo របូត Balon D’Or មួយទៀត
បន្ទាប់ពី Luka Modric ដណ្តើមយកពាន Man’s UEFA Best Player of The Year រួចមក ត្រូវបានគេមើលឃើញថា Criatiano Ronaldo ទំនងជារបូតពាន Balon D’Or មួយទៀត។
ស្តេចបាល់ទាត់ពិភពលោក Pele បានប្រាប់សារពត៌មានក្នុងប្រទេសប្រេស៊ីលថា Ronaldo នឹងមិនអាចវ៉ា Lionel Messi ក្នុងការដណ្តើមយកពាន Balon D”Or នាឆ្នាំនេះឡើយ។ ជាក់ស្តែងណាស់ ការនិយាយបែបនេះ Pele បានអះអាងថា សករាជ របស់កីឡករទាំង២ រូបនេះល្មមចប់ហើយ ពោលយើងគ្រប់គ្នាមើលឃើញច្បាស់ណាស់ Modric បានដណ្តើមយកមួយហើយ។
ថ្វីបើ Balon D’Or មិនទាន់ដល់ពេលប្រកាសលទ្ធផលក្តី តែ Ronaldo នឹងមិនឈ្នះវាឡើយ ខណ: Messi វិញ មិនបាច់និយាយឡើយ។ Pele បានឲ្យដឹងទៀតថា៖ លទ្ធផលនៅ UEFA ច្បាស់ជាមានឥទ្ធិពលដល់ Balon D’Or ហេតុនេះហើយ Ronaldo មិនអាចឈ្នះវាជាលើកទី៦ឡើយ។
គួរបញ្ជាក់ផងដែរថា រវាង Cristiano Ronaldo និង Lionel Messi សុទ្ធតែធ្លាប់ឈ្នះពាន Balon D’Or ៥លើកដូចគ្នា ខណ:ឆ្នាំនេះ វាអាចធ្វើឲ្យ Ronaldo ឈ្នះវាជាលើកទី៦ ក៍ប៉ុន្តែ Pele ជឿជាក់ថា រឿងនេះមិនអាចកើតឡើងឡើយ។ប្រភពពី :postnews
https://www.ballkhr.com/admin/assets/img/blog/745/18/12.jpg