https://www.ballkhr.com/blog?blogtitle=ពត៍មាន01/10/2018ពត៍មាន01/10/2018BallKh.com present ទោះឡើងជើងតែ Klopp ថា Sturridge មិនអាចលេងពេញ៩០នាទីបាន
Jurgen Klopp គិតថា Daniel Sturridge នៅតែមិនអាចលេងពេញ៩០នាទីបានបើទោះជាកំពុងឡើងជើងខ្លាំងវិញយ៉ាងណាក៏ដោយ។
Sturridge លេងជាកីឡាករប្ដូរចូល៥ប្រកួតក្នុងចំណោម៧ប្រកួតនៅ Premier League រដូវកាលនេះហើយស៊ុតបញ្ចូលទីបាន២គ្រាប់ ពិសេសគឺ១គ្រាប់ទល់នឹង Chelsea កាលពីថ្ងៃសៅរ៍ជួយ Liverpool បាន១ពិន្ទុពីទឹកដី Stamford Bridge។
នៅ Champions League វិញខ្សែប្រយុទ្ធវ័យ២៩ឆ្នាំតែតបញ្ចូលទីបាន១គ្រាប់ ទល់នឹង PSG និងស៊ីហ្សូ១គ្រាប់ទៅទល់ Chelsea នៅពាន League Cup។ ទោះយ៉ាងនេះក្ដី Klopp នៅស្ទាក់ស្ទើរក្នុងការប្រគល់តំណែងជម្រើស១១នាក់ដំបូងឲ្យ Sturridge។
“តួនាទីខ្សែប្រយុទ្ធត្រូវការប្រើកម្លាំងខ្លាំងរយៈពេល៦០ ទៅ៧០នាទី ឬក៏យូរជាងនេះទៀត។ ពួកយើងមាន Firmino ដែលអាចលេងដូច្នេះបាន សម្រាប់ Sturridge ខ្ញុំមិនដឹងថាគាត់ជា១០០%អាចលេងបានឬនៅទេ ព្រោះយើងនឹងទាន់បានសាកល្បងនៅឡើយ"។ Klopp និយាយដូច្នេះ។
Liverpool ត្រូវធ្វើដំណើរទៅកាន់ទឹកដីអ៊ីតាលីប្រឈមមុខជាមួយជើងខ្លាំង Napoli នៅថ្ងៃពុធសប្ដាហ៍នេះវេលាម៉ោង១:៤៥នាទីរំលងអាធ្រាត្រក្នុងកម្មវិធី UEFA Champions League វគ្គសន្សំពិន្ទុតាមពូល៕ប្រភព៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/895/18/7.jpg