https://www.ballkhr.com/blog?blogtitle=ពត៍មាន02/09/201
ពត៍មាន02/09/201
BallKh.com present Lewandowski ស៊ុតបញ្ចូលទីជាថ្មីឲ្យ Bayern Munich បន្តជ័យជម្នះក្រោមគ្រូថ្មី
Robert Lewandowski បានរកគ្រាប់បាល់ទី៦ក្នុងចំណោម៤ប្រកួតខណៈ Bayern Munich បានបន្តជ័យជម្នះក្រោមការដឹកនាំពីអ្នកចាត់ការថ្មី Niko Kovac។
ក្រុមការពារតំណែងជើងឯក បានផ្ដួលម្ចាស់់ផ្ទះ Stuttgart ០ទល់នឹង៣ ក្នុងជំនួបសប្ដាហ៍ទី២ Bundesliga នៅថ្ងៃសៅរ៍ ទី០១ កញ្ញា។
Leon Goretzka បានរកគ្រាប់បាល់បញ្ចូលទីពីតំបន់គ្រោះថ្នាក់ និង ជាគ្រាប់ដំបូងរបស់គេនៅ Bayern Munich មុនពេល David Alaba ស៊ុតបង្គោល។
Lewandowski ដែលមានបំណងចាកចេញពីក្រុមអាល្លឺម៉ង់នៅរដូវក្តៅនេះ បានរកគ្រាប់បាល់នាំមុខ២គ្រាប់ដោយទាត់ចម្ងាយ ២០ម៉ែត្រ។
បន្ទាប់មករូបគេបានបញ្ជូនឲ្យ Thomas Muller ដើម្បីបន្ថែមគ្រាបទី៣សម្រាប់ Bayern ដែលបានឈ្នះពានលីគ៦ដងជាប់គ្នា។
ខ្សែប្រយុទ្ធប៉ូឡូញ Lewandowski ត្រូវបានទាក់ទងដោយ Real Madrid ប៉ុន្តែ Bayern បដិសេធមិនលក់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-០ ក្នុងថ្ងៃបើកឆាក Bundesliga លើ Hoffenheim ក៏ដូចជាគ្រាប់បាល់៣គ្រាប់ក្នុងពាន German Cup៕ ប្រភព ៖ keiladaily
https://www.ballkhr.com/admin/assets/img/blog/762/18/00002.jpg