https://www.ballkhr.com/blog?blogtitle=ពត៍មាន03/09/2018
ពត៍មាន03/09/2018
BallKh.com present Benzema មានការចាប់ផ្ដើមរដូវកាលល្អបំផុតក្នុងអាជីពនៅ Real ក្រោយ CR7
នៅ Bernabeu ឥឡូវនេះហាក់គ្មាននរណានឹកនា Cristiano Ronaldo ទៀតទេ ហើយមូលហេតុចម្បងគឺថា Karim Benzema ជាអ្នកស៊ុតទីដ៏មុតស្រួចនិងកំពុងនាំមុខគេក្នុងបញ្ជីគ្រាប់បាល់។
Benzema បានចាប់ផ្ដើមរដូវកាលថ្មីយ៉ាងអស្ចារ្យ ហើយអ្នកគាំទ្ររបស់ Real Madrid បានតបស្នងដោយស្រែកច្រៀងឈ្មោះរបស់គេ។ គេរកបានគ្រាប់ទល់នឹង Leganes ក្រោយទទួលបាល់ពី Gareth Bale។
Real រកបានគ្រាប់បាល់មួយទៀតពីការចេញបាល់យ៉ាងល្អមួយ បន្ទាប់មក Benzema ស៊ុតគ្រាប់ទី២របស់ខ្លួន ក្រោយប្រទាក់ក្រឡាជាមួយ Luka Modric ដើម្បីបង្កើនគ្រាប់បាល់ផ្ទាល់ខ្លួនដល់៤គ្រាប់ក្នុង៣ប្រកួតដំបូងនៃ La Liga ២០១៨-១៩។ នេះជាការចាប់ផ្ដើមរដូវកាលយ៉ាងល្អបំផុតក្នុងអាជីពរបស់ Benzema នៅ Bernabeu តាំងពីផ្លាស់មកពី Lyon ក្នុងឆ្នាំ២០០៩ ដំណាលគ្នានឹងការមកដល់របស់ Cristiano Ronaldo ពី Manchester United។ តែពេលនេះ CR7 នៅ Juventus ឯណោះ។ រដូវកាលមុន អតីតសមាជិកជម្រើសជាតិបារាំងខាងលើ ត្រូវរង់ចាំរហូតដល់សប្ដាហ៍ទី២៥ទើបរកបាន៤គ្រាប់។ ដោយឡែក Bale ក៏រកបាន៣គ្រាប់ពី៣ប្រកួតផងដែរ ហើយតំបន់ប្រយុទ្ធរបស់ Real កំពុងតែសប្បាយលេងក្រោមការដឹកនាំរបស់លោក Julen Lopetegui ទោះគ្មាន CR7៕ ប្រភព៖ keiladaily
https://www.ballkhr.com/admin/assets/img/blog/764/18/02.jpg