https://www.ballkhr.com/blog?blogtitle=ពត៍មាន04/09/2018
ពត៍មាន04/09/2018
BallKh.com present Michael Collinsជាគ្រូបង្វឹកក្មេងជាងគេនៅអង់គ្លេសត្រូវបណ្ដេញពីតំណែង
Bradford City បានបណ្តេញគ្រូបង្វឹក Michael Collins បន្ទាប់ពីប្រកួតបានចំនួន៦លើក។
បុរសវ័យ៣២ឆ្នាំដែលជាគ្រូបង្វឹកវ័យក្មេងបំផុតនៅក្នុងបាល់ទាត់អាជីពអង់គ្លេស ត្រូវបានតំឡើងទៅជាអ្នកចាត់ការទូទៅ ពីតួនាទីគ្រូបង្គោលក្រុមអាយុក្រោម១៩ឆ្នាំរបស់ក្លិបកាលពីខែមិថុនា។
Bradford ដែលមានស្ថិតនៅលំដាប់ទី១៧ ក្នុង League One នឹងប្រកាសអ្នកស្នងតំណែងនៅថ្ងៃអង្គារ ទី០៤ កញ្ញា។
Bradford បានចាញ់បួនប្រកួតក្នុង និងត្រូវបានទម្លាក់ចេញពីការប្រកួត Carabao Cup ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីក្រោមថ្វីជើងក្លិប Macclesfield។ លោក Edin Rahic ប្រធានក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិបថា ការសម្រេចចិត្តនេះផ្អែកទៅលើការចាប់ផ្តើមមិនបានល្អក្នុងរដូវកាលនេះ៕ ប្រភព ៖ keiladaily
https://www.ballkhr.com/admin/assets/img/blog/775/18/04.jpg