https://www.ballkhr.com/blog?blogtitle=ពត៍មាន05/09/2018
ពត៍មាន05/09/2018
BallKh.com present Suarez ស្ដាយក្រោយរឿងមួយដែលគេបានធ្វើ៣ថ្ងៃមុន Barca ចាញ់ Roma នៅ UCL
ការធ្លាក់ពី Champions League រដូវកាលមុនត្រឹមវគ្គ៨ក្រុមចុងក្រោយរបស់ Barcelona ក្រោមថ្វីជើង Roma នៅតែដិតដាមនៅឡើយសម្រាប់ Luis Suarez ហើយខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះសារភាពថាគេស្ដាយដែលបានសម្រេចចិត្តចូលលេងទល់នឹង Leganes ពីរបីថ្ងៃមុនប៉ះ Roma។ Barca បាននាំមុខ៤-១ក្នុងជើងទី១ ប៉ុន្តែពេលទៅប្រកួតជើងទី២នៅទឹកដី Roma វិញ ក្លិបយក្សអេស្ប៉ាញមួយនេះបានបរាជ័យ៣-០យ៉ាងគួរឱ្យភ្ញាក់ផ្អើល។ Suarez ប្រាប់ RAC1 ថា៖ “ខ្ញុំពិតជាស្ដាយក្រោយដែលចូលលេងទល់នឹង Leganes នៅក្នុងផ្ទះឆ្នាំមុន។ ខ្ញុំបានលេងពេញការប្រកួត ខណៈពួកយើងកំពុងមានប្រៀបនាំមុខច្រើនពិន្ទុក្នុងលីគស្រាប់ទៅហើយ ហើយ៣ថ្ងៃក្រោយមកពួកយើងធ្លាក់ពី UCL ទល់នឹង Roma”។ ដោយឡែក ក្នុងរដូវកាល២០១៨-១៩នេះ Suarez ទើបតែរកបានគ្រាប់កាល Barca លត់ Huesca ៨-២ សប្ដាហ៍មុន ដោយស៊ុតចូល២គ្រាប់៕
ប្រភព៖keiladaily
https://www.ballkhr.com/admin/assets/img/blog/784/18/0005.jpg