ក្នុងរដូវកានេះកីឡាករសញ្ជាតិប្រេស៊ីល ត្រូវបានក្លឹប Guangzhou ខ្ចីជើងពី Barca ហើយក្នុងនោះក៏មានលក្ខខ័ណ្ឌទិញផ្ដាច់ផងដែរ ប្រសិនក្លឹបចិនខាងលើចង់ឲ្យ Paulinho វិលត្រលប់ជាអចិន្ត្រៃយ៍នៅ Chinese Super League។
ហេតុផលដែល Guangzhou សម្រេចខ្ចីជើងមិនទាន់ទិញភ្លាមៗ ព្រោះពួកគេមិនចង់ល្មើនឹងច្បាប់បាល់ទាត់ក្នុងប្រទេសចិនដោយមិនអាចចំណាយច្រើនក្នុងការដោះដូរកីឡាករនៅរដូវកាលតែមួយ។ Guangzhou នឹងសង្ឃឹមថា Paulinho ព្រមចុះកុងត្រាលេងបន្តទៀត។ជម្រើសជាតិប្រេស៊ីលដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ២០១៨ បានមកលេងនៅ Barca ១រដូវកាល ក្រោយផ្ទេរពី Guangzhou Evergrande នេះឯងកាលពីរដូវកាលមុន។ Chinese Super League នឹងបញ្ចប់រដូវកាលរបស់ខ្លួននៅខែ វិច្ឆិកា ខាងមុខនេះ៕ប្រភព៖Sabay News Sport