គ្រូបង្វឹកបារាំង Didier Deschamps បាននិយាយកាលពីថ្ងៃពុធ ទី០៥ កញ្ញា ថាអាល្លឺម៉ង់ជាក្រុមលំដាប់ពិភពលោក បើទោះបីពួកគេធ្លាក់ World Cup ក៏ដោយ ប៉ុន្តែបារាំងគួរតែមានប្រៀបនៅពេលដែលក្រុមទាំងពីរជួបគ្នានៅថ្ងៃព្រហស្បតិ៍ នេះ។
បារាំងដែលបានឈ្នះពានរង្វាន់ពិភពលោកជាលើកទី២កាលខែកក្កដា នឹងជួបអាល្លឺម៉ង់ក្នុងការប្រកួតបើកឆាក Nations Leagueដែលជាការប្រកួតដំបូងចាប់តាំងពីវគ្គផ្តាច់ព្រ័ត្រ World Cup ឈ្នះក្រូអាត។
អាល្លឺម៉ង់បានរងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍ World Cup ដែលបានធ្លាក់ក្នុងវគ្គចែកពូលលើកដំបូងរយៈពេល៨០ឆ្នាំ ហើយគ្រូបង្វឹក Joachim Loew កំពុងស្ថិតនៅក្រោមសម្ពាធដើម្បីបង្វែរអ្វីៗឱ្យបានឆាប់រហ័សសម្រាប់។