ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៍មាន06/10/2018



Pep ថាបើ Liverpool ឈ្នះទៀតគឺលោកមិនចម្លែកក្នុងចិត្តទេ

 

Pep Guardiola នឹងត្រូវដឹកនាំកូនក្រុមវិលទៅជួប Liverpool សារជាថ្មីនៅ Anfield ថ្ងៃអាទិត្យ ជាលើកដំបូងចាប់តាំងពីធ្លាក់ចេញពី Champions League ត្រឹមវគ្គ៨ក្រុមចុងក្រោយ។ 

អ្នកចាត់ការក្រុមពណ៌ផ្ទៃមេឃមានការត្រៀមខ្លួនខ្ពស់សម្រាប់ជំនួបលើកនេះ ដោយសារធ្លាប់ចាញ់ Liverpool រហូតដងកាលពីរដូវកាលមុន មានដងនៅលីគកំពូលអង់គ្លេស និងដងទៀតនៅពានទ្វីបអឺរ៉ុប។

ក្នុងសន្និសីទសារព័ត៌មានពីការប្រកួត Pep បានលើកសរសើរ Liverpool ថាជាក្រុមខ្លាំងមួយពិសេសក្រោមការដឹកនាំរបស់ Jurgen Klopp ហើយលោកនឹងទទួលស្គាល់បើសិនជាចាញ់ពួកគេម្ដងទៀត។

“Liverpool ល្អខាងប្រយុទ្ធពិសេសកីឡាករ៣នាក់ខាងលើដែលយល់ចិត្តគ្នាយ៉ាងច្បាស់។ ពួកគេគឺជាក្រុមកំពូលដូចរដូវកាលមុនបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League។ ចាប់តាំងពី Klopp ទៅដល់ទីនោះ ពួកគេកាន់តែខ្លាំង បើសិនជា Liverpool លេងល្អជាងហើយឈ្នះ នោះខ្ញុំគ្មានអ្វីត្រូវតវ៉ាឡើយ”។ Pep និយាយដូច្នេះ៕ប្រភព៖Sabay News Sport