https://www.ballkhr.com/blog?blogtitle=ពត៍មាន07/11/2018
ពត៍មាន07/11/2018
BallKh.com present សង្ស័យ! អ្នកចាត់ការ Honda មិនអាចមកដឹកនាំក្រុមជម្រើសជាតិបានទេ
លោក keisuke honda អាចនឹងមិនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតតទល់ជាមួយក្រុមម៉ាឡេស៊ីបានឡើយ នៅថ្ងៃស្អែកនេះ ដោយសារជាប់លេងឱ្យក្រុម Melbourne Victory។
ក្នុងសន្នីសីទកាសែតមុនការប្រកួតនៅរសៀលនេះ គេក៏មិនបានឃើញវត្តមានរបស់អតីតកីឡាករជម្រើសជាតិជប៉ុន និងជាអ្នកចាត់ការទូទៅរបស់ក្រុមកម្ពុជាបង្ហាញវត្តមានដែរ។ ស្របពេលក្លឹប Melbourne Victory ឯណោះ ក៏នឹងមានការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះទៀត។ បើក្រឡេកទៅមើលលទ្ធផលវិញ ឆ្លងកាត់៣ប្រកួតកន្លងមក ពួកគេបានត្រឹមឈ្នះ១ប្រកួតប៉ុណ្ណោះ។
Honda ធ្លាប់បានបញ្ជាក់ហើយថា ប្រសិនបើលោកមិនបានមកផ្ទាល់ ក៏អាចជួបកីឡាករកម្ពុជាតាមរយៈ VDO Call បានដែរ។ ដូចកាលប្រកួតមិត្តភាពកន្លងទៅ ក៏មិនមានវត្តមានរបស់ Honda មកដឹកនាំក្រុមជម្រើសជាតិកម្ពុជាដែរ។
សំបុត្រអាចរកបាននៅ
Legend Cinema គ្រប់សាខា លើកលែងសាខាផ្សារទំនើប City Mall
មុខអគារ Pi Pay ផ្ទាល់
មុខពហុកីឡាដ្ឋានអូឡាំពិក
តាមរម៉កដែលមានផ្លាក Pi Pay
កាន់តែពិសេសសម្រាប់អ្នកគាំទ្រទិញសំបុត្រទស្សនាតម្លៃ៥០% សូមចូល កម្ពុជា vs ម៉ាឡេស៊ី
ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1138/18/3.jpg