ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៍មាន08/09/2018



តើអាចទេដែល​ Southgat ​បំបាត់​កំណត់ត្រា ​មិន​ឈ្នះ​ក្រុម​ខ្លាំង​ៗ

 

លោក Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​មាន​គោល​បំណង​ចង់​បំបែក​កំណត់ត្រា​ចាស់​ៗ​របស់​អង់គ្លេស ​ដែល​ភាគ​ច្រើន​ពេល​លេង​ទល់​ក្រុម​ខ្លាំង ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ។ 

អង់គ្លេស បាន​បង្ក​ភាព​ភ្ញាក់ផ្អើល បន្ទាប់​ពី​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី។ ជាមួយ​គ្នា​នោះ​ដែរ ​ក្រុម​របស់​លោក Southgate ​ក៏​មាន​កីឡាករ​ម្នាក់​ទទួល​បាន​ស្បែក​ជើង​មាស ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ផង​ដែរ។ ​ម្នាក់​នោះ​គឺ ​ប្រធាន​ក្រុម Harry Kane ​តែ​ម្ដង ដែល​រក​បាន​​គ្រាប់​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 ​នេះ។

ទន្ទឹម​គ្នា​នឹង​ធ្វើ​បាន​ល្អ ​លោក Southgate ​បាន​និយាយ​ទៀត​ថា​៖ “យើង​នឹង​សាកល្បង​ក្រុម​របស់​យើង​ម្ដង​ទៀត​ជាមួយ​ក្រុម​កំពូល​ៗ។ ​យើង​មាន​ប្រវត្តិ ពិបាក​ក្នុង​ការ​ឈ្នះ​ពួកគេ​ខ្លាំង​ណាស់ ប៉ុន្តែ​យើង​នឹង​ព្យាយាម​កែប្រែ​វា ដើម្បី​យក​ឈ្នះ​ពួកគេ​វិញ។ អេស្ប៉ាញ ​ជា​ក្រុម​ខ្លាំង​កម្រិត​កំពូល ​យើង​បាន​ស្គាល់​ពួកគេ ហើយ​ក៏​ត្រៀម​ខ្លួន​សម្រាប់​ទទួល​ពួកគេ​ផង​ដែរ”។

តោ​កំណាច​អង់គ្លេស ​ចាប់​ផ្ដើម​លេង​ល្អ ​ក្រោម​ការ​ដឹក​នាំ​គ្រូ​បង្វឹក​វ័យ​ក្មេង​ខាង​លើ​នេះ។ តួយ៉ាង​ពួកគេ មុន​ពេល​ទៅ​លេង​នៅ World Cup ​អាច​ស្មើ​ជាមួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ដូចជា អាល្លឺម៉ង់ ​និង​ប្រេស៊ីល​ជា​ដើម៕ ប្រភព៖ sport.sabay