https://www.ballkhr.com/blog?blogtitle=ពត៍មាន10/10/2018
ពត៍មាន10/10/2018
BallKh.com present Roberto Mancini៖ ព័រទុយហ្គាល់នៅតែខ្លាំង បើទោះគ្មានវត្តមានរបស់ Cristiano Ronaldo
បាល់ទាត់៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិអ៊ីតាលីលោក Roberto Mancini បានថ្លែងកាលពីថ្ងៃអាទិត្យ ក្នុងសន្និសីទមុនការប្រកួតពាន UEFA Nations League ថា ជម្រើសជាតិព័រទុយហ្គាល់នៅតែខ្លាំង បើទោះជាមិនមានវត្តមានរបស់កីឡាករឆ្នើម Cristiano Ronaldo ក៏ដោយ។ការថ្លែងបែបនេះធ្វើឡើងនៅក្នុងកីឡដ្ឋាន Estadio da Luz នាទីក្រុង Lisbon សន្និសីទមុនការប្រកួតរាត្រីនេះជាមួយម្ចាស់ផ្ទះព័រទុយហ្គាល់ ក្រោយប្រកួតស្មើគ្នាជាមួយប៉ូឡូញកាល ៣ថ្ងៃមុន។ Roberto Mancini ដែលជាអតីតអ្នកចាត់ការក្លឹប Manchester City បានបន្តថា Ronaldo វ័យ ៣៣ឆ្នាំចាស់បន្តិចតែខ្លាំងគួរឲ្យមានក្តីបារម្ភ ហើយព័រទុយហ្គាល់ជាក្រុមគ្រោះថ្នាក់មួយនៅទ្វីបអឺរ៉ុបនេះ ខណៈមិនមានឈ្មោះឡើងក្នុងការប្រកួតកន្លងទៅជាមួយក្រូអាស៊ី ស្របពេលដែលរាត្រីថ្ងៃចន្ទនេះក៏នៅតែមិនមានឈ្មោះដដែល ក្រោយយល់ព្រមអនុញ្ញាតពីគ្រូបង្វឹកបច្ចុប្បន្ន Fernando Santos។
គួរបញ្ជាក់ថា លោក Roberto Mancini វ័យ ៥២ឆ្នាំដែលមកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី នៅដើមឆ្នាំនេះកំពុងតែជួសជុលស្ថានភាពដ៏អាក្រក់ ពីអតីតកាលដែលជម្រើសជាតិអ៊ីតាលីខ្ទាតចេញពីការប្រកួត World Cup ជាលើកដំបូងក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅ៕ ប្រភព ៖ bayontv
https://www.ballkhr.com/admin/assets/img/blog/807/18/មមមមមម.jpg