https://www.ballkhr.com/blog?blogtitle=ពត៍មាន11/11/2018ពត៍មាន11/11/2018BallKh.com present ម្ចាស់ក្លឹបបដិសេធព័ត៌មានថា ចង់លក់ Liverpool ក្នុងតម្លៃ២ពាន់លាន
John W Henry ដែលជាម្ចាស់ក្លឹប Liverpool បានច្រានចោលពាក្យចចាមអារ៉ាមថាលោកមានបំណងលក់ក្លឹបដែលមានតម្លៃយ៉ាងហោចណាស់២ពាន់លានផោន។
ប្រភពព័ត៌មានខាងលើបែកធ្លាយមកពីកាសែត New York Post ដែលផ្សាយថាលោក Henry ជនជាតិអាមេរិកបើកផ្លូវឲ្យមានការចរចាទិញក្លឹបហង្សក្រហមបន្ទាប់ពីកាន់កាប់អស់រយៈពេល៨ឆ្នាំរួចមក។ ដំណឹងនេះលេចឡើងស្របពេលប៉ុន្មានសប្ដាហ៍មុនមហាសេដ្ឋីជនជាតិអារ៉ាប់បង្ហាញចំណាប់អារម្មណ៍លើ Liverpool។
អ្នកនាំពាក្យក្លឹបបានហៅព័ត៌មានខាងលើថា "គ្មានមូលដ្ឋានច្បាស់លាស់" ហើយបន្ថែមថាម្ចាស់ក្លឹបបច្ចុប្បន្នគ្មានបំណងលក់ Liverpool ឲ្យនរណាឡើយបើទោះធ្លាប់មានអ្នកមកចរចា១លើកជា២លើកនាពេលកន្លងមកក៏ដោយ។
ក្រោមការវិនិយោគរបស់ FSG ក្រុមមានមូលដ្ឋាននៅ Anfield ធ្លាប់ឈ្នះពានម្ដងគត់គឺ League Cup កាលពីឆ្នាំ២០១២ក្រោយយកឈ្នះ Cardiff City នៅវគ្គផ្ដាច់ព្រ័ត្រយ៉ាងតានតឹងបំផុត៕ប្រភព៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1156/18/ថ.jpg
ម្ចាស់ក្លឹបបដិសេធព័ត៌មានថា ចង់លក់ Liverpool ក្នុងតម្លៃ២ពាន់លាន