ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៍មាន12/09/2018



Asensio ថា​ មិន​ដែល​គិត​​ចង់​ចេញ​ពី Real ទេ ក្រោយ​ជួយ​អេស្ប៉ាញ​ឈ្នះ​ក្រូអាត​ធំធេង

Marco Asensio បាន​និយាយ​ថា គេ​មិន​គិត​អំពី​ការ​ចាកចេញ​ពី​ក្លឹប Real Madrid ឡើយ។ ការ​និយាយ​​បែប​នេះ​ បន្ទាប់​ពី​គេ​ជួយ​អេស្ប៉ាញ​ឈ្នះ​ក្រូអាត ៦-០ យប់​មិញ។ 

ក្រុម​រងជើង​ឯក​ World Cup ក្រូអាត​ហាក់​បែក​ទម្រង់​លេង ធ្វើ​ឲ្យ​​អេស្ប៉ាញ​មាន​ឱកាស​ទាត់​បញ្ចូល​ទី​ច្រើន។ ​ជា​ពិសេស Asensio អាត​ទាត់​ទម្លុះ​សំណាញ់​ទី​យ៉ាង​ល្អ​នៅ​នាទី​៣៣។ កីឡាករ​វ័យ​២២​ឆ្នាំ​​ធ្លាប់​ត្រូវ​មាន​ក្លឹប​ផ្សេង​ទាក់ទង​ឲ្យ​ចេញ​ពី​ក្រុម​ជើង​ឯក  Champions League តាម​ព័ត៌មាន Liverpool ចង់​បាន​រូប​គេ។

យ៉ាងណាមិញ Asensio បាន​និយាយ​ច្បាស់​ៗ​កាល​ពី​យប់​មិញ​ថា គេ​មិន​ចង់​ចេញ​ពី Real Madrid ទេ។ រួមរស់​ជាមួយ Madrid កីឡាករ​ជំនាញ​ជើង​ឆ្វេង​​ធ្លាប់​ឈ្នះ​ពាន​ចំនួន​៨​ហើយ​ក្នុង​នោះ​មាន La Liga, Champions League និង FIFA Club World Cup ជា​ដើម៕ ប្រភព៖ news.sabay