Buffon ធ្លាប់ជួយអ៊ីតាលីឈ្នះ World Cup ២០០៦ ក្នុងចំណោម៧ប្រកួតក្នុងព្រឹត្តិការណ៍គេបិទមិនឲ្យគេទាត់បញ្ចូលទីដល់៥ប្រកួត។ បុរសវ័យ៤០ឆ្នាំធ្លាប់ឈ្នះពាន Serie A ដល់៩ដង តែមិនដែលស្គាល់ជាតិពាន Ballon d'Or ទេ។
២. Xavi
Xavi បានដើរតួយ៉ាងសំខាន់ក្នុងតួនាទីជាខ្សែបម្រើ អំឡុងពេលនៅ Barcelona និងជម្រើសជាតិអេស្ប៉ាញ។ គេធ្លាប់ជួយអេស្ប៉ាញឈ្នះ World Cup ក្នុងឆ្នាំ២០១០ និង Euro ២ដងនៅឆ្នាំ២០០៨ និង២០១២។ អ្វីដែលពិសេសបាននាំ Barca ឈ្នះ La Liga ដល់៨ដង។
Andres Iniesta មានឱកាសប្រជែងពាន Ballon d'O បាន២ដង តែក្នុងឆ្នាំ២០១០បានត្រឹមចំណាត់ថ្នាក់លេខ២ និង២០១២បានលេខ៣។ បាត់ឱកាសទាំងពីរដង គេចាញ់មិត្តរួមក្រុម Lionel Messi។
មិនខុសពី Xavi ខ្លាចាស់កំពូលស្នៀត Iniesta នាំអេស្ប៉ាញឈ្នះ Euro ២ដង២០០៨ និង២០១០ ដែលជាឆ្នាំដែលជាជាប់ឈ្មោះកីឡាករល្អជាគេប្រចាំព្រឹត្តិការណ៍។ អ្វីដែលគ្រប់គ្នាចាំមិនភ្លេច Iniesta នេះហើយជាអ្នកទាត់ចូលតែមួយគ្រាប់គត់ជួយ អេស្ប៉ាញឈ្នះហូឡង់ផ្ដាច់ព្រ័ត្រ World Cup ២០១០។
៤. Thierry Henry
អំឡុងឆ្នាំ២០០០ស្ដើង រំឭកដល់ខ្សែប្រយុទ្ធគេនឹងនឹកឃើញ Thierry Henry របស់ Arsenal។ Henryជាកីឡាករឆ្នើមម្នាក់ សម្រាប់ពាន Ballon d'Or គេធ្លាប់បានលេខ២ក្នុងឆ្នាំ២០០៣ចាញ់ Pavel Nedved របស់ Juventus និងលេខ៣នៅឆ្នាំ២០០៦ ចាញ់ Fabio Cannavaro របស់អ៊ីតាលី។
មានមនុស្សជាច្រើនយល់ថា កីឡាករសញ្ជាតិបារាំងត្រូវបានគេលួច ពាន Ballon d'Or ក្នុងឆ្នាំ២០០៣ ដោយកាលនោះគេគិតថា Pavel Nedved លេចធ្លោដល់កម្រិត Henry នោះទេ។
៥. Raul Gonzalez
អតីតប្រធានក្រុមរបស់ Real Madrid រូបនេះឈរលេខ៣ជាអ្នកទាត់ចូលទីច្រើនជាងគេនៅប្រវត្តិសាស្ត្រ Champions League និងរកបាន២៧៥គ្រាប់នៅ La Liga។
និយាយពីស្នាដៃគេធ្លាប់លើកពានក្នុងស្រុក១០ដង Champions League ៣ដងជាមួយ Real Madrid។ ១៧ឆ្នាំក្នុងអាជីពជាមួយ Real គេបង្ហាញខ្លួនប្រកួតបាន៥៥០ដង ហើយមិនដែលបានកាតក្រហមសោះ។ ឆ្នាំ២០០១ Raul ជាប់ឈ្មោះបេក្ខភាព៣នាក់ចុងក្រោយប្រជែងពាន Ballon d'Or តែពេលនោះបានត្រឹមលេខ២ ចាញ់ Michael Owen របស់អង់គ្លេស៕ ប្រភព៖Sabay News Sport