https://www.ballkhr.com/blog?blogtitle=ពត៍មាន16/10/2018
ពត៍មាន16/10/2018
BallKh.com present អង់គ្លេសឈ្នះអេស្ប៉ាញ ៣-២ បន្តដង្ហើមនៅ Nations League
ក្រុមជម្រើសជាតិអង់គ្លេសនៅតែមានសង្ឃឹមអាចទៅវគ្គបន្តពាន Nations League ក្នុង Group4 នៃ League A ក្រោយយកឈ្នះអេស្ប៉ាញទាំងប្រផិតប្រផើយ ៣ទល់នឹង២ កាលពីយប់មិញ។ជារឿងដ៏ភ្ញាក់ផ្អើលអង់គ្លេសដែលលេងមិនសូវឈ្នះអេស្ប៉ាញបានបើកការនាំមុខមុនដល់ទៅ៣គ្រាប់ត្រឹមវគ្គទីមួយធ្វើបានដោយ Raheem Sterling ២គ្រាប់និង Marcus Rasford ១គ្រាប់។ យ៉ាងណាមិញ ក្នុងវគ្គទី២ អេស្ប៉ាញបានព្យាយាមវាយបកវិញ រហូតរកបាន២គ្រាប់ដោយកីឡាករ Francisco Alcacer និង Sergio Ramos នាទី៩០បូក។
លទ្ធផល ៣-២ នេះបានបន្តចប់៩០នាទីធ្វើឲ្យអេស្ប៉ាញបន្តនៅលេខមួយមាន៦ពិន្ទុ ចំណែកអង់គ្លេសនៅលេខពីរមាន៤ពិន្ទុ។ ក្រុមទាំងពីរនៅសល់១ប្រកួតក្នុងដៃទៀត ខណៈក្រូអាតដែលនៅបាតតារាងមាន១ពិន្ទុសល់២ប្រកួតក្នុងដៃសល់ក្ដីសង្ឃឹមដូវគ្នា។ ជ័យជម្នះនេះគឺជាការឈ្នះលើកដំបូងរបស់អង់គ្លេសលើអេស្ប៉ាញក្នុងរយៈពេល៣១ឆ្នាំចុងក្រោយ៕ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/986/18/ttttt.jpg
អង់គ្លេសឈ្នះអេស្ប៉ាញ ៣-២ បន្តដង្ហើមនៅ Nations League