https://www.ballkhr.com/blog?blogtitle=ពត៍មាន18/09/2018
ពត៍មាន18/09/2018
BallKh.com present
សហព័ន្ធរាំ ក្លាយជាកីឡាថ្មីមួយទៀតអាចរកមេដាយជូនកម្ពុជានៅស៊ីហ្គេម
បន្ទាប់ពីឈ្នះមេដាយ៥គ្រឿង ពីទីក្រុងហុងកុង ប្រទេសចិន រួចមក ប្រភេទកីឡារាំក្លាយជាកីឡាដែលសក្ដានុពលមួយទៀតហើយ អាចមានលទ្ធភាពប្រកួតប្រជែងនៅក្នុង ស៊ីហ្គេម ២០១៩ ដើម្បីជួយស្វែងរកមេដាយជូនកម្ពុជា។ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា តាមរយៈការជ័យជម្នះក្នុងកម្មវិធី ADSF Asian Dance Sport Championship អាចមើលឃើញថាកីឡាករ កីឡាការិនីរបស់សហព័ន្ធខាងលើនេះ មានឱកាសឈ្នះមេដាយបន្តទៀតនៅស៊ីហ្គេម លើកទី៣០ នៅឯប្រទេសហ្វីលីពីនផងដែរ ជាមួយសហព័ន្ធមានសក្ដានុពលផ្សេងៗទៀត។
មេដាយចំនួន ៥គ្រឿងនេះ នឹងជួយជំរុញទឹកចិត្តដល់ពួកគេបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែខ្លាំងក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធរាំ ក៏បានឲ្យដឹងនាយប់មិញនេះដែរថា នេះជាជោគជ័យមួយរបស់សហព័ន្ធ ព្រោះទើបតែបញ្ជូនអត្តពលិកទៅលើកទី១ ហើយអាចឈ្នះមេដាយជូនជាតិតែម្ដង។ មុនការចេញទៅ ក្នុងនាមសហព័ន្ធមិនសូវហ៊ានរំពឹងថានិងបានមេដាយបែបនេះទេ បានត្រឹមទទួលបទពិសោធទៅបានហើយ ព្រោះជាលើកដំបូងសម្រាប់ការចូលរួមក្នុងឆាកអន្តរជាតិ។រំលឹកដែរថា ក្រុមអត្តពលិកកីឡារាំបានវិលមកដល់កម្ពុជាវិញហើយនាយប់មិញនេះ បន្ទាប់ពីចំណាយពេលជិត១០ថ្ងៃ ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ ADSF Asian Dance Sport Championship ឆ្នាំ 2018 និងកម្មវិធី Asian Hong Kong Open 2018។ ក្នុងនោះកម្ពុជាឈ្នះមេដាយ៥គ្រឿង មាស១ ប្រាក់១ និងសំរឺទ្ធ៣៕ប្រភព៖ sport.sabay.
https://www.ballkhr.com/admin/assets/img/blog/846/18/ggggg.jpg