បើយោងតាមកាសែត SunSport ក្លឹបចង់បានកីឡាករមកពី Serie ចំនួន២នាក់ គឺ Mauro Icardi របស់ក្លឹប Inter Milan ដែលជាជម្រើសទី១របស់ក្លឹប Chelsea ដែលគេអាចនឹងមានតម្លៃខ្លួនមិនក្រោម ៩០លានអឺរ៉ូឡើយ។ ខណៈដែលកីឡាករ Patrick Cutrone របស់ក្លឹប AC Milan មានតម្លៃខ្លួនទាបជាង គឺត្រឹមតែ២៥លានអឺរ៉ូប៉ុណ្ណោះ។
កីឡាករ Icardi អាយុ២៥ឆ្នាំ ត្រូវបានគេរាយការណ៏ាថា អាចនឹងផ្ទេរទៅកាន់ក្លឹប Chelsea តាំងពីប៉ុន្មានឆ្នាំមុនម៉្លេះ ប៉ុន្តែគេនៅតែបន្តនៅជាមួយ Inter រហូតក្លាយជាកីឡាករខ្សែប្រយុទ្ធកំពូលម្នាក់នៅអឺរ៉ុប។ ហើយក្នុងរដូវកាលនេះ គេរកគ្រាប់បាល់បាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន២គ្រាប់ ក្នុងការចូលប្រកួត៨ដងរបស់គេ ដោយកាលពីរដូវកាលមុនគេស៊ុតបញ្ចូលទីបាន២៩គ្រាប់ ក្នុង៣៦ប្រកួត។