https://www.ballkhr.com/blog?blogtitle=ពត៍មាន20/09/2018ពត៍មាន20/09/2018BallKh.com present Asensio ពី Hero ទៅជា Zero ដោយសារប្រើបច្ចេកទេសស៊ុតអត់មើលបាល់មិនចូលទី
នុងការប្រកួតដំបូងនៅ UCL ក្លឹប Real Madrid បានយកឈ្នះ Roma ៣-០ រកគ្រាប់បានដោយ Isco, Bale និង Mariano Diaz។ តាមពិតទៅខ្សែប្រយុទ្ធវ័យក្មេង Marco Asensio ក៏ត្រូវអាចរកបានមួយគ្រាប់នឹងគេតែ អត់សំណាង។
លើទីលាននៃកីឡដ្ឋាន Bernabeuកាលពីយប់មិញ កីឡាករវ័យ២២ឆ្នាំបានប្រើបច្ចេកទេសក្នុងប្រអប់គ្រោះថ្នាក់យ៉ាងល្អ ទាញដាច់ខ្សែការពារ Roma ដែលឈរចេញមុខទី។ ឱកាសមួយស្មើជាមួយអ្នកចាំទី គេក៏ប្រើក្បាច់ទាត់មិនមើលបាល់ (No Look) តែគេបែរជាទាត់មិនចូល ត្រូវអ្នកចាំទី Robin Olsen ជួយបាន។
ជាការពិតសម្រាប់គ្រាប់បាល់នេះប្រសិន Asensio ទាត់ចូលពិតជាល្បីពេញពិភពលោក តែអ្វីៗក្លាយជារឿងសោកស្ដាយទៅវិញ។ ក្រោយពីខកខានគ្រាប់នេះ អ្នកលេង Twitter ម្នាក់បានសរសេរថា៖ " Asensio អាចបញ្ចប់អាជីពរបស់ De Rossi ដោយប្រើក្បាច់មិនមើលបាល់។ វានឹងក្លាយជាគ្រាប់អស្ចារ្យបំផុតមួយ ប្រសិនបើទាត់ចូល"។ ជ័យជម្នះនេះធ្វើឲ្យ Real ឈរកំពូលតារាងមាន៣ពិន្ទុ CSKA Moscow នៅលេខពីរមាន១ពិន្ទុ ស្មើគ្នាជាមួយ Viktoria Plzen និង Roma បាតតារាង៕ ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/851/18/សស.jpg
Asensio ពី Hero ទៅជា Zero ដោយសារប្រើបច្ចេកទេសស៊ុតអត់មើលបាល់មិនចូលទី