https://www.ballkhr.com/blog?blogtitle=ពត៍មាន20/10/201/8
ពត៍មាន20/10/201/8
BallKh.com present មានតែ Keisuke Honda ម្នាក់ឬ ដែលក្លាយជាអ្នកចាត់ការ ខណៈកំពុងនៅជាកីឡាករ?
ប៉ុន្មានថ្ងៃក្រោយ Keisuke Honda បានចុះហត្ថលេខាជាមួយក្លឹប Melbourne Victory កីឡាករសញ្ជាតិជប៉ុនក៏ត្រូវបានតែងតាំងឲ្យក្លាយជាអ្នកចាត់ការទូទៅរបស់ជម្រើសជាតិកម្ពុជា។ ប៉ុន្តែនេះមិនមែនជារឿងថ្មីឡើយ ដែលកីឡាករម្នាក់បានក្លាយជាគ្រូបង្វឹក ខណៈដែលខ្លួនកំពុងប្រកបអាជីពជាកីឡាករបាល់ទាត់នៅឡើយ។
១ Graeme Souness ជាប្រធានក្រុមជម្រើសជាតិស្កុតឡែនផង និង ម៉ិកស៊ីកូផងក្នុងឆ្នាំ ១៩៨៦ ហើយមិនយូរប៉ុន្មានក៏ត្រូវបានតែងតាំងជាអ្នកចាត់ការនៅក្លឹប Rangers។
២ Jim Platt បានបង្ហាញខ្លួនឲ្យជម្រើសជាតិអៀរឡង់ខាងជើង ខណៈដែលខ្លួនជាកីឡាករផង និង អ្នកចាត់ការផងនៅក្លឹប Coleraine អំឡុងឆ្នាំ ១៩៨៤-១៩៩០។
៣ Gunnar Gren បានលេងឱ្យស៊ុយអ៊ែតក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ទល់នឹងប្រទេសប្រេស៊ីល ឆ្នាំ១៩៥៨ នៅពេលដែលលោកកំពុងដឹកនាំក្លឹប Orgryte។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្នុងនាមជាកីឡាករផង និង អ្នកចាត់ការទូទៅផងខាងលើ គ្មាននរណាម្នាក់ក្នុងចំណោមពួកលោកទាំង៣ដឹកនាំក្រុមជម្រើសជាតិឡើយ។
៤ Mark Hughes គឺជាគ្រូបង្វឹកក្រុមជម្រើសជាតិវែលរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩ ខណៈដែលលោកលេងឲ្យក្រុម Southampton, Everton និង Blackburn Rovers។
៥ Johnny Giles ក្នុងឆ្នាំ ១៩៧៣ ខណៈពេលកំពុងលេងឲ្យក្រុម Leeds លោកត្រូវបានតែងតាំងឲ្យធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់។ ក្រោយមក ឆ្នាំ១៩៧៥ លោកបានចាកចេញពីក្លឹប Leeds ទៅ West Bromwich Albion ក្នុងនាមជាកីឡាករផង និង ជាគ្រូបង្វឹកផងនៅក្លឹបនោះ។ The Guardian បានរាយការណ៍ថា ក្នុងឆ្នាំ ១៩៧៨ លោកបានទៅក្លឹប Shamrock Rovers ដោយធ្វើជាកីឡាករផង និង គ្រូបង្វឹកផងនៅក្លឹបក្នុងក្លឹបតែមួយ។ នោះជាពេលដែលលោក មានតួនាទី៥ក្នុងពេលតែមួយ ជាកីឡាករផងនិងគ្រូបង្វឹកផងឲ្យក្លឹបបាល់ទាត់ ហើយក៏ជាពាណិជ្ជករ និង ថែមទាំងជាកីឡាករជម្រើសជាតិផង និង ជាអ្នកចាត់ការទូទៅរបស់អៀរឡង់ទៀតផង។ គេជឿថា ប្រហែលជាគ្មានអ្នកណាធ្វើដូច Johnny Giles ឡើយ៕ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1027/18/ង.jpg