https://www.ballkhr.com/blog?blogtitle=ពត៍មាន21ពត៍មាន21BallKh.com present Ronaldo អាចប្រឈមមុខជាមួយក្លឹបចាស់ Man Utd ទោះមានកាតក្រហម
Cristiano Ronaldo នឹងអាចលេងបានទល់នឹង Manchester United នៅ Champions League ខែក្រោយ ព្រោះរូបគេត្រូវជាប់បម្រាមតែ១ប្រកួតប៉ុណ្ណោះសម្រាប់ការទទួលបានកាតក្រហមពេលលេងជាមួយ Valencia កាលពីថ្ងៃពុធ។
Ronaldo នឹងត្រូវខកខានប្រកួតទី២ឲ្យ Juventus ក្នុងពូល H ដោយត្រូវប៉ះក្រុម Young Boys។ ស្របពេលប្រភពពី UEFA ថា មិនមែនការបន្ថែមការដាក់បម្រាមលើអតីតកីឡាកររបស់ Real រូបនេះឡើយ។ ដូច្នេះប្រកួតទី៣នៅ UCL ក្លឹបសេះបង្កង់ Juventus ត្រូវប៉ះបិសាចក្រហម Man Utd ហើយ Ronaldo នឹងអាចលេងបានជាធម្មតា។
កីឡាករសញ្ជាតិព័រទុយហ្គាល់ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហមបណ្ដេញចេញពីទីលាននៅនាទីទី២៩ បន្ទាប់ពីបានប៉ះទង្គិចជាមួយកីឡាករ Jeison Murillo។ Ronaldo បានដើរចេញទៅបន្ទប់ផ្លាស់ខោអាវទាំងទឹកភ្នែក ដោយសារមិនអស់ចិត្តនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល៕ ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/857/18/យយ.jpg
Ronaldo អាចប្រឈមមុខជាមួយក្លឹបចាស់ Man Utd ទោះមានកាតក្រហម