ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៍មាន26/10/2018



ឈ្នះ​នៅ​ Europa ក្រុម​ Arsenal បន្ត​ទទួល​ជោគជ័យ​​១១​ប្រកួត​ជាប់ៗ​​គ្នា​

គ្រាប់​ជ័យ​ជម្នះ​របស់​ Danny Welbeck នៅ​១៣​នាទី​មុន​ចប់​ការ​ប្រកួត​បាន​ធ្វើ​ឲ្យ​ Arsenal អាច​យក​ឈ្នះ​លើ​ Sporting Lisbon ក្នុង​ទឹកដី​ព័រទុយហ្គាល់​ និង​បន្ត​ឈរ​កំពូល​តារាង​ Europa League ពូល​ E

Arsenal ពេល​នេះ​កំពុង​លេង​ស្មើ​ជើង​យ៉ាង​ល្អ​ដោយ​ភ្លក់​រសជាតិ​ឈ្នះ​១១​ប្រកួត​ជាប់​ៗ​ជា​លើក​ដំបូង​គិត​លើ​គ្រប់​កម្មវិធី​គិត​ចាប់​ពី​ឆ្នាំ​២០០៧​មក។​ កំណត់ត្រា​ល្អ​បំផុត​របស់​​កាំភ្លើង​ធំ​គឺ​ធ្លាប់​ឈ្នះ​១២​ប្រកួត​ជាប់​គ្នា​កាល​ពី​១១​ឆ្នាំ​មុន​ ដូច្នេះ​បើ​សិន​អាច​ឈ្នះ​ Crystal Palace ចុង​សប្ដាហ៍​នេះ​បាន​ពួកគេ​នឹង​ស្មើ​កំណត់ត្រា​ចាស់។​

ប្រកួត​យប់​មិញ​ក៏​ជា​ជ័យ​ជម្នះ​លើក​ដំបូង​ផង​ដែរ​របស់​ក្រុម​លោក​ Unai Emery លើ​ទឹកដី​ព័រទុយហ្គាល់​។​ បើ​មើល​លើ​ប្រវត្តិ​លេង​នៅ​ទីនោះ​ដង​កាល​ពី​មុន​គឺ​ Arsenal មិន​ដែល​ឈ្នះ​បាន​ត្រឹម​ស្មើ​​ និង​ចាញ់​៣។

ងាក​ទៅ​មើល Emery ​គ្រូ​ Arsenal វិញ​ លោក​គឺ​ជា​បង​ធំ​នៅ​ Europa League ដោយ​លេង​វគ្គ​ចែក​ពូល​២១​ប្រកួត​ ធ្លាប់​ចាញ់​តែ​ម្ដង​ប៉ុណ្ណោះ​ ក្នុង​នោះ​ឈ្នះ​១២ ស្មើ​ ជាមួយ​ក្លឹប​៣​ផ្សេង​គ្នា​គឺ​ Valencia, Sevilla និង​ Arsenal នេះ​តែ​ម្ដង៕ប្រភព៖Sabay News Sport