https://www.ballkhr.com/blog?blogtitle=ពត៍មាន27/09/2018ពត៍មាន27/09/2018BallKh.com present Salah, Mane, Firmino ល្អដូចគ្នានៅ Liverpool តែប្រាក់អាទិត្យខុសគ្នាឆ្ងាយ
ប៉ុន្មានឆ្នាំចុងក្រោយនេះ Liverpool ហាក់ឡើងទម្រង់លេងខ្លាំង ធ្វើឲ្យក្រុមក្នុងលីគនិងខាងក្រៅលីគញញើតពេលប្រកួតជាមួយពួកគេម្ដងៗ។
សម្រាប់ប្រព័ន្ធលេងរបស់ក្រុមរហស្សនាមហង្សក្រហមគេផ្ដោតចាប់អារម្មណ៍ផ្នែកប្រយុទ្ធខាងលើដែលមាន Mohamae Salah, Sadio Maneនិង Roberto Firmino ជាទ័ពសំខាន់។ រដូវកាលមុនក្នុង Premier League ពួកគេរកគ្រាប់បាល់សរុបចូលគ្នាបានដល់៥៧គ្រាប់ ខណៈ Salah ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ៣២គ្រាប់។
យ៉ាងណាមិញ ត្បិតពួកគេមានសមត្ថភាពល្អដូចគ្នាក្នុងក្រុម ប៉ុន្តែក្រឡេកមើលប្រាក់បៀវត្សរ៍ប្រចាំអាទិត្យមានភាពខុសគ្នាច្រើនគួរសម។ តាមបញ្ជី Firmino ដែលទើបចុះកុងត្រាថ្មីដល់ឆ្នាំ២០២៣ទទួលបាន១៨ម៉ឺនផោនក្នុង១សប្ដាហ៍ ឯ Salah ដែលពង្រីកកិច្ចសន្យាថ្មីៗដូចគ្នាបាន២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ចំពោះ Mane វិញកំពុងសល់កុងត្រា៣ឆ្នាំទៀតជាមួយ Liverpool បានត្រឹម៩ម៉ឺនផោនក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។ បើប្រៀបនឹង Firmino ខុសគ្នាពាក់កណ្ដាលឯណោះ៕
https://www.ballkhr.com/admin/assets/img/blog/871/18/99.jpg
Salah, Mane, Firmino ល្អដូចគ្នានៅ Liverpool តែប្រាក់អាទិត្យខុសគ្នាឆ្ងាយ