ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៍មាន29/09/2,018



Sarri ជឿ​ថា Liverpool ត្រៀម​រួចរាល់​ហើយ​ដើម្បី​លើក​ពាន Premier League រដូវ​កាល​នេះ

 

Liverpool ត្រៀម​រួចរាល់​ហើយ​ដើម្បី​លើក​ពាន Premier League រដូវ​កាល​នេះ ពី​ព្រោះ​ពួក​គេ​កំពុង​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​​ល្អ​បំផុត​មួយ​ក្នុង​លោក​ដូច​លោក Jurgen Klopp។ នេះ​បើ​តាម​លោក Maurizio Sarri គ្រូ​បង្វឹក​ Chelsea ដក​ស្រង់​ដោយ​សារព័ត៌មាន The Standard ចុះ​ផ្សាយ​ថ្ងៃ​នេះ។

ហង្ស​ក្រហម​នឹង​ទៅ​សួរ​សុខទុក្ខក្រុម​របស់​លោក Sarri នៅ Stamford Bridge នៅ​ថ្ងៃសៅរ៍​នេះ ដើម្បី​បន្ត​ជ័យជម្នះ​១០០% នៅ​ Premier League ក្រោយ​ចាញ់ Chelsea ប៉ុន្មាន​ថ្ងៃ​មុន​នៅ Leauge Cup

អតីត​គ្រូ​បង្វឹក Napoli ជឿ​ថា​ការ​ប្រកួត​នា​រាត្រី​នេះ​នឹង​កាន់​តែ​តានតឹង។ Liverpool ​អាច​បង្កើន​ ការ​ប្ដេជ្ញា​ចិត្ត​បន្ទាប់​ពី​​ចាញ់​កាល​ពី​ថ្ងៃ​​ពុធ។ លោក Sarri បាន​និយាយ។

“ពួក​គេ​ជា​ក្រុម​មួយ​ដែល​ឈាន​ដល់​កម្រិត​កំពូល។ ពួកគេ​ធ្វើ​ការ​ជាមួយ​​គ្រូ​បង្វឹក​ដដែល​នេះ​៤​រដូវ​កាល​ហើយ"។ លោក Sarri បាន​​បន្ត។

នៅ​ពេល​សួរ​​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ថា​ បើ​ហង្ស​ក្រហម​ឈាន​ដល់​កម្រិត​កំពូល​ហើយ ម៉េច​បាន​ពួកគេ​មិន​អាច​លើក​ពាន Premier League រដូវ​កាល​មុន? លោក Sarri ឆ្លើយ​ថា "វា​ចម្លែក​ខ្លាំង​ណាស់។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ពេល​នេះ​ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច"។

"ដូច្នេះ ដូច​ដែល​ខ្ញុំ​បាន​និយាយ ឥឡូវ​នេះ​ខ្ញុំ​គិត​ថា​ពួកគេ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ឈ្នះ។ អាច​នឹង​ឈ្នះ​ពាន Premier League ប្រហែល​ឈ្នះ​ពាន Champions League។ ហើយ ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ឈ្នះ​ការ​ប្រកួត​សំខាន់ៗ"។ លោក Sarri បាន​​បន្ថែម៕

ប្រភព៖ Sabay News Sport