https://www.ballkhr.com/blog?blogtitle=ពត៍មាន30/10/2018
ពត៍មាន30/10/2018
BallKh.com present ដំណើរប៉េណាល់ទីរបស់ Pogba យឺតជាង Usain Bolt រត់ដល់ទី១០០ម៉ែត្រ
ការទាត់ប៉ណាល់ទីរបស់ Paul Pogba គឺពិតជាប្រើពេលវេលាច្រើនមែនទែន រហូតដល់១២វិនាទី។ សម្រាប់ថេរវេលានេះអតីតកីឡាកររត់ប្រណាំង Usain Bolt អាចរត់ដល់១០០ម៉ែត្រឯណោះ។បច្ចេកទេសទាត់ប៉េណាល់ទីរបស់កីឡាករបារាំងក្នុងកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យធ្វើឲ្យអ្នកគាំទ្របុកពោះ និងមិនយល់ហេតុអ្វីត្រូវប្រើពេលយូរបែបនេះ។ ជ័យជម្នះ ២-១ លើ Everton បិសាចក្រហមទទួលបានប៉េណាល់ទីមួយបាល់ ត្រូវចាត់ចែងដោយ Pogba។ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែ Pogba បានចំណាយពេល១២វិនាទីទម្រាំបានទាត់បាល់ទៅមុខ។ ប្រើប្រៀបធៀបពេលវេលានេះ Usain Bolt អាចរត់ដល់ចម្ងាយ១០០ម៉ែត្រត្រឹម៩,៥៨វិនាទីតែប៉ុណ្ណោះដែលជាកំណត់ត្រាកាលពីឆ្នាំ២០០៩។ ក្រោយចំណាយពេល១២វិនាទី សមាជិកឈ្នះ World Cup មិនអាចទម្លុះសំណាញ់បានទៀត ដោយត្រូវអ្នកចាំទី Jordan Pickford ជួយបាន។ តែយ៉ាងណាបាល់នេះបានខ្ទាតមកវិញ ល្មមឲ្យ Pogba បន្ថែមចូលទីយកគុណសម្បត្តិវិញ៕ ប្រភព៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1075/18/g.jpg
ដំណើរប៉េណាល់ទីរបស់ Pogba យឺតជាង Usain Bolt រត់ដល់ទី១០០ម៉ែត្រ