ពត៏មាន/08/12/2018/Pele ថាកុំយក Messi ប្រៀបនឹងរូបលោក ហើយថា Messi ជាកីឡាករជើងម្ខាង
08/12/2018
Share
https://www.ballkhr.com/blog?blogtitle=ពត៏មាន/08/12/2018/Pele ថាកុំយក Messi ប្រៀបនឹងរូបលោក ហើយថា Messi ជាកីឡាករជើងម្ខាង
ពត៏មាន/08/12/2018/Pele ថាកុំយក Messi ប្រៀបនឹងរូបលោក ហើយថា Messi ជាកីឡាករជើងម្ខាង
BallKh.com present Pele ថាកុំយក Messi ប្រៀបនឹងរូបលោក ហើយថា Messi ជាកីឡាករជើងម្ខាង
Pele ប្រើប្រាស់សម្ដីយ៉ាងមុតស្រួចអំពី Messi ដោយបានចាត់ទុកថាតារាឆ្នើមអាហ្សង់ទីន ជាកីឡាករ "ជើង១" ហើយថាខ្សែប្រយុទ្ធ Barcelona មិនអាចប្រៀបនឹងវីរបុរសប្រេស៊ីលរូបនេះដែលគេចាត់ទុកថាជាកីឡាករខ្លាំងគ្រប់សម័យកាលនោះទេ។ នេះបើតាមសារព័ត៌មានរុស្ស៊ី RT។
ម្ចាស់ពាន World Cup ៣សម័យ Pele ដែលមានវ័យ ៧៨ឆ្នាំ ដែលជារឿយៗ ត្រូវបានគេប្រៀបធៀបថាជាកីឡាករល្អបំផុតគ្រប់សម័យកាល (Great of All Time ឬ GOAT) ជាមួយនឹង Diego Maradona។
ពេញ១ទសវត្សនៃការប្រកួតប្រជែងរវាង Messi និង Ronaldo ធ្វើឲ្យពិភពលោក តែងផ្សារភ្ជាប់ កីឡាករអាហ្សង់ទីនថាជា GOAT ដូចទៅនឹង Pele។
យ៉ាងណាក្តី Pele មិនបាននៅស្ងៀមនឹងការប្រៀបធៀបនេះឡើយ។ លោកបាននិយាយថា "តើអ្នកអាចប្រៀបធៀបបុរសម្នាក់ដែលអាចតែតបាល់បញ្ចូលទី ទាត់បញ្ចូលទីជើងឆ្វេង ជើងស្តាំ ជាមួយបុរសម្នាក់ទៀតដែលចេះតែប្រើជើងម្ខាង មានជំនាញតែ១មុខ ហើយមិនចេះតែតបាល់ទៀតយ៉ាងម៉េចនឹងកើត?”។
“ដើម្បីប្រៀបធៀបនឹង Pele គេត្រូវតែជាអ្នកដែលអាចស៊ុតល្អទាំងជើងឆ្វេង ជើងស្តាំ និង ប្រើក្បាលរកគ្រាប់បាល់"។ Pele បាននិយាយ។
Messi បានទាត់បាល់បញ្ចូលទីលើសពី៦០០គ្រាប់។ របាយការណ៍បង្ហាញថា ៤៩៦ គ្រាប់ជាការស៊ុតដោយប្រើជើងឆ្វេង ៧៨ គ្រាប់ ប្រើជើងស្តាំ និង ២៤ គ្រាប់ជាការប្រើក្បាល។
ខណៈមិនទាន់មាននរណាអាចបំបែកកំណត់ត្រារបស់ Pele ដែលស៊ុតបាន ច្រើនជាង ១ ០០០ គ្រាប់ ហើយសមត្ថភាពពិសេសដោយឡែកមួយទៀតរបស់អតីតកីឡាករ Santos គឺការតែតបាល់បញ្ចូលទី៤គ្រាប់ក្នុង១ប្រកួត។
យ៉ាងណាក្តី Luka Modric ក្រោយឈ្នះពាន Ballon d'Or កាលពីថ្ងៃចន្ទ បានសារភាពថាបើទោះជាខ្លួនឈ្នះពាននេះក៏ដោយ ប៉ុន្តែរូបគេមិនល្អដូច Messi និង Ronaldo ឡើយ៕ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1258/18/ុ.jpg
Pele ថាកុំយក Messi ប្រៀបនឹងរូបលោក ហើយថា Messi ជាកីឡាករជើងម្ខាង
Pele ប្រើប្រាស់សម្ដីយ៉ាងមុតស្រួចអំពី Messi ដោយបានចាត់ទុកថាតារាឆ្នើមអាហ្សង់ទីន ជាកីឡាករ "ជើង១ " ហើយថាខ្សែប្រយុទ្ធ Barcelona មិនអាចប្រៀបនឹងវីរបុរសប្រេស៊ីលរូបនេះដែលគេចាត់ទុកថាជាកីឡាករខ្លាំងគ្រប់សម័យកាលនោះទេ។ នេះបើតាមសារព័ត៌មានរុស្ស៊ី RT ។
ម្ចាស់ពាន World Cup ៣ សម័យ Pele ដែលមានវ័យ ៧៨ ឆ្នាំ ដែលជារឿយៗ ត្រូវបានគេប្រៀបធៀបថាជាកីឡាករល្អបំផុតគ្រប់សម័យកាល (Great of All Time ឬ GOAT) ជាមួយនឹង Diego Maradona។
ពេញ១ ទសវត្សនៃការប្រកួតប្រជែងរវាង Messi និង Ronaldo ធ្វើឲ្យពិភពលោក តែងផ្សារភ្ជាប់ កីឡាករអាហ្សង់ទីនថាជា GOAT ដូចទៅនឹង Pele។
យ៉ាងណាក្តី Pele មិនបាននៅស្ងៀមនឹងការប្រៀបធៀបនេះឡើយ។ លោកបាននិយាយថា "តើអ្នកអាចប្រៀបធៀបបុរសម្នាក់ដែលអាចតែតបាល់បញ្ចូលទី ទាត់បញ្ចូលទីជើងឆ្វេង ជើងស្តាំ ជាមួយបុរសម្នាក់ទៀតដែលចេះតែប្រើជើងម្ខាង មានជំនាញតែ១ មុខ ហើយមិនចេះតែតបាល់ទៀតយ៉ាងម៉េចនឹងកើត?”។
“ដើម្បីប្រៀបធៀបនឹង Pele គេត្រូវតែជាអ្នកដែលអាចស៊ុតល្អទាំងជើងឆ្វេង ជើងស្តាំ និង ប្រើក្បាលរកគ្រាប់បាល់"។ Pele បាននិយាយ។
Messi បានទាត់បាល់បញ្ចូលទីលើសពី៦០០ គ្រាប់។ របាយការណ៍បង្ហាញថា ៤៩៦ គ្រាប់ជាការស៊ុតដោយប្រើជើងឆ្វេង ៧៨ គ្រាប់ ប្រើជើងស្តាំ និង ២៤ គ្រាប់ជាការប្រើក្បាល។
ខណៈមិនទាន់មាននរណាអាចបំបែកកំណត់ត្រារបស់ Pele ដែលស៊ុតបាន ច្រើនជាង ១ ០០០ គ្រាប់ ហើយសមត្ថភាពពិសេសដោយឡែកមួយទៀតរបស់អតីតកីឡាករ Santos គឺការតែតបាល់បញ្ចូលទី៤ គ្រាប់ក្នុង១ ប្រកួត។
យ៉ាងណាក្តី Luka Modric ក្រោយឈ្នះពាន Ballon d'Or កាលពីថ្ងៃចន្ទ បានសារភាពថាបើទោះជាខ្លួនឈ្នះពាននេះក៏ដោយ ប៉ុន្តែរូបគេមិនល្អដូច Messi និង Ronaldo ឡើយ៕ប្រភព៖Sabay News Sport