ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៏មាន02/12/2018​​/Navas៖ ជួយ​ក្រុម​លើក​​ពាន​ UCL ៣​ដង​ពេល​នេះ​ខ្ញុំ​បាន​ត្រឹម​អង្គុយ​បម្រុង​



Navas៖ ជួយ​ក្រុម​លើក​​ពាន​ UCL ៣​ដង​ពេល​នេះ​ខ្ញុំ​បាន​ត្រឹម​អង្គុយ​បម្រុង​

 

Keylor Navas បាន​បង្ហាញ​អារម្មណ៍​អាក់អន់ចិត្ត​​លើក​ដំបូង​បន្ទាប់​ពី​មាន​ឱកាស​លេង​តិចតួច​បំផុត​សម្រាប់​រដូវកាល​ថ្មី​ជាមួយ​ Real Madrid។

អ្នក​ចាំទី​សញ្ជាតិ​កូស្តារីកា​​បាន​បាត់បង់​តំណែង​ជម្រើស​ដំបូង​ចាប់​តាំង​ពី​វត្តមាន​របស់​ Thibaut Courtois នៅ​កីឡដ្ឋាន Santiago Bernabeu។ Navas​ បាន​ជួយ​ក្រុម​ឈ្នះ​ Champions League លើក​ទី​៣​ជាប់​ៗ​គ្នា​កាល​ពី​រដូវ​កាល​ចាស់​ មុន​ពេល​ត្រូវ​អ្នក​ចាត់ការ​ទាំង​ពីរ​របស់​ Real ដាក់​ឲ្យ​អង្គុយ​បម្រុង។​​

ថ្លែង​ពាក់ព័ន្ធ​នឹង​ស្ថានភាព​របស់​ខ្លួន​ ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ជើង​ CONCACAF ២​សម័យ​កាល​បាន​ប្រាប់​ថា៖ "ខ្ញុំ​វិវត្តន៍​ខ្លួន​តាំង​ពី​ជួយ​ក្រុម​ឈ្នះ​ពាន​អឺរ៉ុប​៣​ដង​ជាប់​គ្នា​ រហូត​ត្រូវ​បាន​គេ​ដាក់​​មិន​ឲ្យ​លេង"។

Navas ផ្ទេរ​ពី​ Levante ទៅ​កាន់​ Real Madrid កាល​ពី​ឆ្នាំ​២០១៤​ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ដ៏​លេច​ធ្លោ​នៅ World Cup ហើយ​ដណ្ដើម​បាន​តំណែង​ និង​ធ្វើ​ឲ្យ​ Iker Casillas ខ្ទាត​ទៅ​លេង​ដល់​លីគ​ ព័រទុយហ្គាល់៕ប្រភព៖Sabay News Sport