https://www.ballkhr.com/blog?blogtitle=ពត៏មាន03-01-2019
ពត៏មាន03-01-2019
BallKh.com present ព្រឹត្តិការណ៍អូឡាំពិកសម័យទំនើប ដែលមានប្រទេសជាច្រើនបានប្រកាសមិនចូលរួម
ក្នុងឆ្នាំ ១៩៨០ សហភាពសូវៀតបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ។ វាក៏ជាព្រឹត្តិការណ៍អូឡាំពិកតែមួយដែលធ្វើឡើងនៅទឹកដីអឺរ៉ុបខាងកើត។ យ៉ាងណាក៏ដោយ ប្រទេសចំនួន ៦៥ បានប្រកាសពហិការមិនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាពិភពលោកនេះ។មូលហេតុនៃការប្រកាសមិនចូលរួមនេះ ដោយសារតែសូវៀតបានឈ្លានពានប្រទេសអាហ្វហ្គានីស្ថានកំឡុងឆ្នាំ ១៩៧៩-១៩៨០ ដោយបណ្ដាលឲ្យជនស៊ីវិលប្រមាណជាជាង ២លាននាក់បានបាត់បង់ជីវិត។
ក្នុងចំណោមប្រទេសទាំង ៦៥នោះមានដូចជា សហរដ្ឋអាមេរិក អ៊ីរ៉ង់ ចិន កាណាដា ហើយនិងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនដូចជា ប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី ជាដើម។ ការធ្វើពហិការនេះ ធ្វើឲ្យនៅសល់តែជាង ៨០ប្រទេសចូលរួម។ព្រឹត្តិការណ៍នេះ ត្រូវបានគេចាត់ជាព្រឹត្តិការណ៍អូឡាំពិកដែលមានការចូលរួមតិចបំផុតក្នុងសម័យទំនើបនេះ៕ប្រភព៖ Worldatlas ប្រែសម្រួល៖ sabay
https://www.ballkhr.com/admin/assets/img/blog/1377/18/Untitled-1៦.jpg