ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៏មាន05-01-2019 / Solanke ខ្សែ​ប្រយុទ្ធ​របស់ Liverpool សម្រេច​ចិត្តផ្ទេរ​ទៅ Bournemouth



Solanke ខ្សែ​ប្រយុទ្ធ​របស់ Liverpool សម្រេច​ចិត្តផ្ទេរ​ទៅ Bournemouth

លឹប Bournemout បាន​បំពេញ​បែបបទ​រួចរាល់​ក្នុង​ការ​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​របស់ Liverpool កីឡាករ Dominic Solanke ក្នុង​តម្លៃ​១៩​លាន​ផោន។ការ​មក​ដល់​នេះ​មាន​ន័យ​ថា Solankeគឺ​ជា​កីឡាករ​របស់ Liverpool ទី​​ដែល​បាន​មក​​កាន់​កីឡដ្ឋាន Vitality Stadium ដោយ Bournemouth ទើប​តែ​ខ្ចី​ជើង​ខ្សែ​ការពារ Nathaniel Clyneឲ្យ​មក​ជួយ​ក្លឹប​រហូត​ដល់​ចប់​រដូវ​កាល។

ចំពោះ​ការ​សម្រេច​ចិត្ត​ផ្ទេរ​យក Solanke ​នេះ​ គេ​រំពឹង​ទុក​ថា​​កីឡាករ​អង់គ្លេស​វ័យ​២១​ឆ្នាំ​អាច​ជំនួស​កន្លែង​សិស្ស​ច្បង Jermain Defoe ដែល​ត្រៀម​ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លឹប Rangers។ Solanke ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្លឹប Chelsea និង​ធ្លាប់​ខ្ចី​ជើង​មួយ​រដូវ​កាល​លេង​នៅ​ក្លឹប​ប្រទេស​ហូឡង់ Vitesse Arnhem មុន​ពេល​មក​ចូលរួម​ជាមួយ Liverpool នៅ​ឆ្នាំ​២០១៧៕ប្រភព៖ The Sun ប្រែ​សម្រួល៖ Sabay News Sport