ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៏មាន06-01-2019



· 

អ្នក​វិភាគ៖នាំ​យក​ Diego Costa មក​វិញ​នឹង​ធ្វើ​ឲ្យ Chelsea ខ្លាំង​ម្តង​ទៀត

Chelsea បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​តិច​បំផុត​ក្នុង​ចំណោម​ក្រុម​កំពូល​តារាង​ទាំង​ ៣៨ គ្រាប់​ក្នុង​ការ​ប្រកួត​២១​លើក ពិត​ជា​ពិបាក​នឹង​ឲ្យ​ក្រុម​នេះ​ឈ្នះ​ពាន Premier League ណាស់ មិន​ថា​ក្លឹប​តោខៀវ​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ​យ៉ាង​ណា។តែ​បញ្ហា​នៅ​ត្រង់​ក្លឹប​ម្ចាស់​ជើង​ឯក Champions League រដូវ​កាល​ ២០១១-១២ នេះ​​កំពុង​ខ្វះ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ដូច​ជា Harry Kane, Mo Salah Sergio Aguero ។

អ្នក​វិភាគ​ Peter Crouch របស់​ Sportsmail មើល​ឃើញ​ថា​ជម្រើស Gonzalo Higuain Karim Benzema មិន​ប្រាកដ​ថា​ល្អ​ជាង Diego Costa ទេ។Costa បាន​ចែក​ផ្លូវ​ជាមួយ Chelsea មក​ពី​កាលណោះ​តារា​ឆ្នើម​អេស្ប៉ាញ​មាន​ភាព​រកាំរកូស​ជាមួយ​គ្រូ​បង្វឹក Antonio Conte គឺ​មិន​មែន​មក​ពី​ក្លឹប​ទេ ប៉ុន្តែ Chelsea ខ្លួន​ឯង​ក៏​មិន​បាន​ធ្វើ​អ្វី​ដើម្បី​រក្សា Costa ទុក​ដែរ។នៅ​ពេល​ Chelsea លើក​ពាន EPL កាល​ពី​ឆ្នាំ​២០១៥​ ក្រោម​អាណត្តិ Jose Mourinho កាលណោះ Costa ពិត​ជា​ខ្សែ​ប្រយុទ្ធ​គ្រោះថ្នាក់​បំផុត​ ហើយ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ ក៏​បាន​បង្ក​ព្យុះភ្លៀង​ម្តង​ទៀត​នៅ​ពេល​ Chesea លើក​ពាន Premier Leauge នៅ​ឆ្នាំ​២០១៧ ក្រោម​​ការ​ដឹកនាំ​របស់ Conte។

តើ​ឆ្នាំ ២០១៩ Costa នឹង​ត្រលប់​មក​ជួយ Maurizio Sarri ដូច​ធ្លាប់​ជួយ​លោក Mourinho និ Conte ដែរ​ឬ​ទេ?អ្នក​វិភាគ​​​របស់ Sportsmail មើល​ឃើញ​ថា​បើ Costa ពិត​ជា​ត្រលប់​ទៅ Stamford Bridge មែន​នោះ​វា​នឹង​ជា​រឿង​ល្អ​សម្រាប់​ Chelsea។ Sarri ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​កណ្តាល​ម្នាក់​ដើម្បី​ជួយ​លោក ខណៈ​ដែល​ Costa ទំនង​ជា​នឹង​សប្បាយ​រីករាយ​ជាមួយ​ Madrid ប៉ុន្តែ​ប្រសិន​បើ​ Costa ចេញ​ពី Chelsea ដោយសារ​តែ​ហេតុផល​ Conte ដូច្នោះ​បញ្ហា​គួរ​តែ​មាន​ច្រក​ចេញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖Sabay News Sport