Joe Gomez ខ្សែការពារដ៏សំខាន់របស់ Liverpool អាចអវត្តមានខ្ទង់៦ខែដោយសាររបស់បាក់ឆ្អឹងជើងឆ្វេងក្នុងការប្រកួតទល់នឹង Burnley កាលពីថ្ងៃពុធ។
កីឡាករអន្តរជាតិរបស់អង់គ្លេសត្រូវប្ដូរចេញត្រឹមនាទី២៣ក្រោយប៉ះទង្គិចជាមួយប្រធានក្រុម Ben Mee ក្នុងប្រកួតដែល Liverpool យកឈ្នះ ៣ទល់នឹង១។ របួសនេះត្រូវអ្នកចាត់ការ Jurgen Klopp របស់បន្ទោសលើទីលានដែលមានសភាពស្ងួតពេកដូច្នេះការឈូសយកបាល់អាចបង្កគ្រោះថ្នាក់ដល់កីឡាករ។
យ៉ាងណាលោក Sean Dyche អ្នកចាត់ការរបស់ Burnley បានសរសើរកីឡាករ Ben Mee ថាពិតជាឈូសបានល្អ។ Gomez វ័យ២១ឆ្នាំគឺជាកីឡាករជម្រើសទីមួយរបស់ក្លឹបហង្សក្រហម ដោយបង្ហាញខ្លួនបាន១៣លើកក្នុង១៥ប្រកួតរដូវកាលនេះ៕ប្រភព៖Sabay News Sport