ពត៏មាន18-12-2018 / អតីតកីឡាករ Arsenal ម្នាក់ថា Man Utd គ្មានគីឡូជាមួយ PSG ទេ
https://www.ballkhr.com/blog?blogtitle=ពត៏មាន18-12-2018 / អតីតកីឡាករ Arsenal ម្នាក់ថា Man Utd គ្មានគីឡូជាមួយ PSG ទេពត៏មាន18-12-2018 / អតីតកីឡាករ Arsenal ម្នាក់ថា Man Utd គ្មានគីឡូជាមួយ PSG ទេBallKh.com present អតីតកីឡាករ Arsenal ម្នាក់ថា Man Utd គ្មានគីឡូជាមួយ PSG ទេ
ក្រោយចាប់ឆ្នោតនៅពានរង្វាន់ Champions League កាលពីយប់មិញ លោក Jose Mourinho ត្រូវមានភារកិច្ចធ្ងន់ត្រូវដឹកនាំ Manchester United ជួប Paris Saint-Germain នៅវគ្គ១៦ក្រុមចុងក្រោយ។
តារារបស់ប្រេស៊ីល Neymar ជើងខ្លាំងរបស់អ៊ុយរុយហ្គាយ Edinson Cavani និងកីឡាករកំពុងឡើងជើងរបស់បារាំង Kylian Mbappe ជាក្ដីបារម្ភខ្លាំងសម្រាប់ United។ អតីតជម្រើសជាតិបារាំងនិងក្លឹប Arsenal លោក Emmanuel Petit បាននិយាយពីជំនួបនេះថា៖ "សម្រាប់ខ្ញុំ PSG ល្អជាង ទាំងលក្ខណៈបុគ្គលនិងសហការគ្នា។ United កំពុងមានបញ្ហាពិបាកធ្ងន់ធ្ងរនៅក្នុង Premier League”។
កៅអីរបស់លោក Jose Mourinho កំពុងតែក្ដៅគគុក ក្រោយប្រកួតចុងក្រោយក្នុងលីគចាញ់ក្រុមប្រជែង Liverpool ៣-១ ធ្វើឲ្យពួកគេដាច់គ្នាដល់១៩ពិន្ទុឯណោះ។ ក្រុមទាំងពីរនឹងជួបគ្នាជើងទីមួយនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ក្នុងកីឡដ្ឋាន Old Trafford។ សម្រាប់ជើងទីពីរលេងនៅថ្ងៃទី ៦ មីនា ឆ្នាំ ២០១៩៕រភព៖ The Sun ប្រែសម្រួល៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1307/18/Untitled-1.jpg
អតីតកីឡាករ Arsenal ម្នាក់ថា Man Utd គ្មានគីឡូជាមួយ PSG ទេ
ក្រោយចាប់ឆ្នោតនៅពានរង្វាន់ Champions League កាលពីយប់មិញ លោក Jose Mourinho ត្រូវមានភារកិច្ចធ្ងន់ត្រូវដឹកនាំ Manchester United ជួប Paris Saint-Germain នៅវគ្គ១៦ក្រុមចុងក្រោយ។
តារារបស់ប្រេស៊ីល Neymar ជើងខ្លាំងរបស់អ៊ុយរុយហ្គាយ Edinson Cavani និងកីឡាករកំពុងឡើងជើងរបស់បារាំង Kylian Mbappe ជាក្ដីបារម្ភខ្លាំងសម្រាប់ United។ អតីតជម្រើសជាតិបារាំងនិងក្លឹប Arsenal លោក Emmanuel Petit បាននិយាយពីជំនួបនេះថា៖ "សម្រាប់ខ្ញុំ PSG ល្អជាង ទាំងលក្ខណៈបុគ្គលនិងសហការគ្នា។ United កំពុងមានបញ្ហាពិបាកធ្ងន់ធ្ងរនៅក្នុង Premier League”។
កៅអីរបស់លោក Jose Mourinho កំពុងតែក្ដៅគគុក ក្រោយប្រកួតចុងក្រោយក្នុងលីគចាញ់ក្រុមប្រជែង Liverpool ៣-១ ធ្វើឲ្យពួកគេដាច់គ្នាដល់១៩ពិន្ទុឯណោះ។ ក្រុមទាំងពីរនឹងជួបគ្នាជើងទីមួយនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ក្នុងកីឡដ្ឋាន Old Trafford។ សម្រាប់ជើងទីពីរលេងនៅថ្ងៃទី ៦ មីនា ឆ្នាំ ២០១៩៕រភព៖ The Sunប្រែសម្រួល៖Sabay News Sport