ពត៏មាន20-12-2018រឿងក្ដៅពីរកើតឡើងក្នុងសប្ដាហ៍នេះក្នុងវិស័យបាល់ទាត់ខ្មែរ
https://www.ballkhr.com/blog?blogtitle=ពត៏មាន20-12-2018រឿងក្ដៅពីរកើតឡើងក្នុងសប្ដាហ៍នេះក្នុងវិស័យបាល់ទាត់ខ្មែរ
ពត៏មាន20-12-2018រឿងក្ដៅពីរកើតឡើងក្នុងសប្ដាហ៍នេះក្នុងវិស័យបាល់ទាត់ខ្មែរ
BallKh.com present រឿងក្ដៅពីរកើតឡើងក្នុងសប្ដាហ៍នេះក្នុងវិស័យបាល់ទាត់ខ្មែរ
រឿងក្ដៅពីរដែលបានកើតឡើងក្នុងវិស័យបាល់ទាត់ខ្មែរនៅសប្ដាហ៍នេះគឺទី១ទាក់ទងរឿងអង្គការសិទ្ធមនុស្សអន្តរជាតិរិះគន់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Honda និងរឿងទី២ ទាក់ទងរឿងកីឡាករ៥រូបរបស់ភ្នំពេញក្រោន។
១-រឿង Honda ៖ ទាក់ទងរឿងនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហៅកាត់ថា FFC កំពុងប្រជុំពិភាក្សា ដើម្បីចេញលិខិតថ្លែងការណ៍ណាមួយ ដែលបញ្ជាក់ថាកីឡា មិនពាក់ព័ន្ធ និន្នាការនយោបាយឡើយ។ ដូច្នេះការសរសេររិះគន់របស់នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊ែដ អាដាមស៍ (BradAdams) រិះគន់ទៅកាន់លោក Keisuke Honda នោះគឺតិចឬច្រើន នឹងអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកចាត់ការជប៉ុន។
២-កីឡាករ៥រូបរបស់ភ្នំពេញក្រោន៖ រឿងនេះត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បញ្ជាក់ម្សិលមិញថា ក្រុមភ្នំពេញក្រោន និងវិសាខា មិនទាន់មានការជួបគ្នា ដើម្បីបញ្ចប់បញ្ហាចម្រូងចម្រាសលើការផ្ទេរកីឡាករ៥នាក់របស់ក្លឹបភ្នំពេញក្រោនទៅវិសាខា។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជាព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូនេះបានប្រាប់ Sabay ថា សហព័ន្ធបានកំពុងដោះស្រាយបញ្ហារវាងក្លឹបភ្នំពេញក្រោន និងវិសាខាអំពីកីឡាករ៥នាក់។ រយៈពេលពេលប៉ុន្មានថ្ងៃនេះក្រុមជំនាញរបស់សហព័ន្ធកំពុងប្រមូលបញ្ហា។ សហព័ន្ធបានជួបខាងក្លឹបវិសាខារួចហើយ ប៉ុន្តែមិនទាន់បានជួបខាងភ្នំពេញក្រោនទេ ដោយសារតំណាងដោះស្រាយភ្នំពេញក្រោនជាប់ភារកិច្ចនៅក្រៅប្រទេស៕អត្ថបទពី៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1323/18/ថ.jpg
រឿងក្ដៅពីរកើតឡើងក្នុងសប្ដាហ៍នេះក្នុងវិស័យបាល់ទាត់ខ្មែរ