ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៏មាន22-12-2018 / អតីត​ប្រធាន​ក្រុម Man Utd រិះគន់​ចំពោះ​ការ​បណ្ដេញ​លោក Mourinho ចេញ​ពី​ក្លឹប



អតីត​ប្រធាន​ក្រុម Man Utd រិះគន់​ចំពោះ​ការ​បណ្ដេញ​លោក Mourinho ចេញ​ពី​ក្លឹប

 

អតីត​ប្រធាន​ក្រុម​បិសាច​ក្រហម Roy Kean បាន​រិះគន់​ចំពោះ​ការ​បណ្ដេញ​លោក Mourinho ចេញ​ពី​ក្លឹប ហើយ​ថា​ទង្វើ​របស់​​កីឡាករ​មួយ​ចំនួន​ក្នុង​ក្លឹប​គឺ​ជា​​មូលហេតុ​​ចម្បង​ដែល​នាំ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​នេះ។

អតីត​ខ្សែ​បម្រើ​ Manchester United បាន​ស្តី​បន្ទោស​ថា​ចរិត​កីឡាករ​មិន​ល្អ​ទើប​ធ្វើ​ឲ្យ​ក្លឹប​បណ្តេញ​លោក Mourinho ហើយ​ធ្វើ​ឲ្យ​​ម្ចាស់​ជើង​ឯង​២០​សម័យ​កាល​ធ្លាក់​ដល់​លេខ​៦​​​នៅ​​លើ​តារាង Premier League។

Paul Pogba ដែល​​អង្គុយ​លើ​កៅអី​បម្រុង​នៅ​ពេល​​ក្រុម​បិសាច​ក្រហម​ចាញ់​ហង្ស​ក្រហម ៣-១ ​ដោយ​អាម៉ាស់​នៅ Anfield គឺ​ជា​បន្ទុក​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​ក្លឹប​កាន់​តែ​ដុនដាប​ទៅៗ។

Kean បាន​ប្រាប់​វិទ្យុ BBC ថា​ "ខ្ញុំ​គិត​ថា​កីឡាករ​គឺ​ជា​អ្នក​សម្លាប់ ជា​វិធី​ដែល​ពួក​គេ​ចាក់​ពី​ក្រោយ​ខ្នង​អ្នកចាត់ការ។ សម្រាប់​ Mourinho កីឡាករ​របស់​គាត់​បាន​​ទាត់​គាត់​ទម្លាក់​ពី​ឡាន​ក្រុង"។

“មនុស្ស​ជា​ច្រើន​និយាយ​ថា Mourinho បង្ក​បញ្ហា​ជាមួយ​កីឡាករ អ្នក​​នឹង​​អស់​ល្អ​ជាមួយ​កីឡាករ ប្រសិន​បើ​ពួកគេ​​ជ្រុល​ពេក ឬ ខ្ជីខ្ជា​ហាត់​មិន​ដល់ ហើយលេង​មិន​ល្អ។ សម្រាប់​ពួកគេ ការ​ធ្វើ​បែប​នេះ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់"។

“ខ្ញុំ​មិន​មែន​ជា​ fan ផ្កាប់​មុខ​របស់ Mourinho ទេ កុំ​​សង្ស័យ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ទ្រាំ​មិន​បាន​នឹង​កីឡាករ​ដែល​ចេះ​តែ​នៅ​ពី​ក្រោយ​ខ្នង​ភ្នាក់ងារ ពី​ក្រោយ​ខ្នង​មិត្ត​រួម​ក្រុម នៅ​ចំពោះ​មុខ​សារព័ត៌មាន។ វា​ជា​រឿង​គួរ​ឲ្យ​ចង់​សើច"។

អតីត​ខ្សែ​បម្រើ​អៀរឡង់ វ័យ​៤៧​ឆ្នាំ​ខាង​លើ​បាន​​រិះគន់​​ទៀត​​អំពី ស្មារតី​​ខ្វះ​ការ​ទទួល​ខុសត្រូវ​របស់​កីឡាករ​នៅ​ក្នុង​បាល់ទាត់​សម័យ​ទំនើប​ មិន​ថា​នៅ​ Man Utd និង កន្លែង​ផ្សេង។

“ខ្ញុំ​បុរាណ​បន្តិច​។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​វា​ហួស​សម័យ​ទេ វា​ជា​ការ​អនុវត្ត​ដ៏​ល្អ។ មិន​ថា អ្នក​មាន​បញ្ហា​អ្វី​ជាមួយ​ក្លឹប នៅ​ពេល​ដែល​អ្នក​នៅ​លើ​ទីលាន ពិសេស​ក្លឹប​ធំ​ដូច United អ្នក​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព គ្មាន​ហេតុផល​អ្វី​ផ្សេង​មក​រារាំង​ឡើយ"។

Man United នឹង​ធ្វើ​ដំណើរ​ទៅ Cardiff City នៅ​ថ្ងៃ​សៅរ៍​ដែល​ជា​ប្រកួត​លើក​ដំបូង​របស់​គ្រូ​បង្វឹក​បណ្ដោះអាសន្ន Ole Gunnar Solskjaer ទៅ​ជួប​ក្លឹប​ចាស់​ដែល​លោក​ធ្លាប់​ដឹកនាំ​អំឡុង​ឆ្នាំ ២០១៣-១៤៕ប្រភព៖ Goal ប្រែ​សម្រួល៖ Sabay News Sport