ពត៏មាន27/11/2018/ស្រួង ភាវីឈ្នះជើងឯកស្នូកឃ័រអាស៊ីជូនកម្ពុជា
https://www.ballkhr.com/blog?blogtitle=ពត៏មាន27/11/2018/ស្រួង ភាវីឈ្នះជើងឯកស្នូកឃ័រអាស៊ីជូនកម្ពុជា
ពត៏មាន27/11/2018/ស្រួង ភាវីឈ្នះជើងឯកស្នូកឃ័រអាស៊ីជូនកម្ពុជា
BallKh.com present ស្រួង ភាវីឈ្នះជើងឯកស្នូកឃ័រអាស៊ីជូនកម្ពុជា
កីឡាការិនីកីឡាស្នូកឃ័រកម្ពុជា ស្រួង ភាវី ទទួលបានចំណាត់ថ្នាក់លេខ១ពីការប្រកួតជ្រើសរើសជើងឯកស្នូកឃ័រអាស៊ីដែលទើបបញ្ចប់ទៅកាលពីម្សិលមិញ។
ភាវីបាននិយាយថា សហព័នកីឡាស្នូកយ័រ និងប៊ីយ៉ាកម្ពុជាបានជួយ ហើយខ្លួននាងផ្ទាល់រីករាយដែលប្រកួតតំណាងឲ្យប្រទេសកម្ពុជាទាំងក្នុង និងក្រៅប្រទេស។ ពេលនេះនាងពិតជាសប្បាយរីករាយណាស់ដែលឈ្នះជើងឯកស្នូកឃ័រអាស៊ីជូនប្រទេសកម្ពុជា។
ស្រួង ភាវី បានអរគុណដល់សហព័ន្ធ និងបងប្អូនពលរដ្ឋកម្ពុជាដែលបានគាំទ្រ និងផ្តល់កម្លាំងចិត្តដល់នាងក្នុងអាជីពមួយនេះរហូតសុបិនក្លាយជាការពិត។
ព្រឹត្តិការណ៍ជើងឯកស្នូកឃ័រអាស៊ី Asian Women's 3-Cushion Billiard Championship រៀបចំនៅទីលាន Olympic Parktel Olympic Hall ក្នុងទីក្រុងសេអ៊ូល ប្រទេសកួរ៉េងខាងត្បូង។
កីឡាការិនីកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ខណៈលេខ២បានទៅកីឡាការិនីកូរ៉េ Kim Bomi និងលេខ៣ Myeong-rae។ តាមរយៈលទ្ធផលនេះ ស្រួង ភាវី ទទួលបានប្រាក់រង្វាន់ ២០០០ដុល្លារអាមេរិក ខណៈលេខ២ Kim ទទួលបាន១ ២០០ដុល្លារអាមេរិក។ ការប្រកួតនេះមានការផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញព័ត៌មានមួយចំនួនចុះផ្សាយ៕អត្ថបទ៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1218/18/់.jpg
ស្រួង ភាវីឈ្នះជើងឯកស្នូកឃ័រអាស៊ីជូនកម្ពុជា