ពត៏មាន29/11/2018 /មតិជាច្រើនថា Verratti គួរតែបានកាតក្រហម ក្រោយបើកបាតដាក់ Gomez
https://www.ballkhr.com/blog?blogtitle=ពត៏មាន29/11/2018 /មតិជាច្រើនថា Verratti គួរតែបានកាតក្រហម ក្រោយបើកបាតដាក់ Gomez
ពត៏មាន29/11/2018 /មតិជាច្រើនថា Verratti គួរតែបានកាតក្រហម ក្រោយបើកបាតដាក់ Gomez
BallKh.com present មតិជាច្រើនថា Verratti គួរតែបានកាតក្រហម ក្រោយបើកបាតដាក់ Gomez
ពិតជាសំណាងសម្រាប់ Marco Varratti ដែលអានបន្តរត់លើទីលាន ក្រោយលើកជើងបើកបាត់ពេញទំហឹងលើកីឡាករ Joe Gomez។
ខ្សែបម្រើរបស់ Paris Saint-Germain វ័យ២៦ឆ្នាំត្រូវអាជ្ញាកណ្ដាល Syzmon Marciniak ផ្តល់ត្រឹមកាតលឿងក្រោយបង្កកំហុស។ ក្នុងការប្រកួតនាទីទី២៤ Varratti និង Gomez បានរត់ដណ្ដើមបាល់គ្នា ពេលនោះតារារបស់ PSG ព្យាយាមឈូសដើម្បីទៅដល់បាល់មុន តែបាល់ចេញផុតក៏ត្រូវចំជើងកីឡាកររបស់ Liverpool តែម្ដង។
ក្រោយបង្កកំហុសកីឡាករ Liverpool បានរត់មករកអាជ្ញាកណ្ដាលទាមទារឲ្យផ្តល់កាតក្រហម។ ប៉ុន្តែលោក Syzmon ដកកាតចេញពីហោប៉ៅត្រឹមកាតលឿង។ Stephen Warnock អតីតខ្សែការពាររបស់ហង្សក្រហមលើកឡើងថា Varratti សំណាងណាស់ អាជ្ញាកណ្ដាលសម្រេចចិត្តលឿនពេក។គេគួរតែបានការពិន័យធ្ងន់ជាងនេះ។លើបណ្ដាញសង្គម Twitter វិញ ក៏បានការលើកឡើងជាច្រើនថា កីឡាករអ៊ីតាលីខាងលើសមតែបានកាតក្រហម៕ ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1224/18/ង.jpg
មតិជាច្រើនថា Verratti គួរតែបានកាតក្រហម ក្រោយបើកបាតដាក់ Gomez