ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ TH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ KH ចាក់បាល់អនឡាញ,ភ្នាល់បាល់អនឡាញ,លេងបាល់ EN

ពត៏មាន30-12-2018 / Guardiola គ្មាន​គម្រោង​ដូរ​របៀប​លេង​ទោះ​ចាញ់​ញឹក​មួយ​រយៈ​ចុង​ក្រោយ​



Guardiola គ្មាន​គម្រោង​ដូរ​របៀប​លេង​ទោះ​ចាញ់​ញឹក​មួយ​រយៈ​ចុង​ក្រោយ​

 

Pep Guardiola បាន​ប្រាប់​ថា​គ្មាន​គម្រោង​ប្ដូរ​របៀប​លេង​កីឡាករ​របស់​ខ្លួន​នោះ​ទេ​សម្រាប់​ការ​ប្រកួត​ប៉ះ Southampton នៅ​ Premier League សប្ដាហ៍​ទី​២០​នេះ។​

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទឹកដី​ Southampton ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​មាន​១០​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​ Liverpool បន្ទាប់​ពី​ពួកគេ​ចាញ់​ Crystal Palace និង​​ Leicester City ជា​បន្ត​បន្ទាប់​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ។​ យ៉ាង​ណា​ Pep មើល​ឃើញ​ថា​លទ្ធផល​ទាំង​នោះ​មិន​គ្រប់គ្រាន់​ដែល​តម្រូវ​ឲ្យ​រូប​លោក​ត្រូវ​​ទម្រង់​លេង​របស់​ក្រុម​ឡើយ។​​

"ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ? ព្រោះ​តែ​ចាញ់​២​ប្រកួត? គ្មាន​ផ្លូវ​ទេ រឿង​នោះ​មិន​អាច​កើត​ឡើង​ឡើយ។​ ខ្ញុំ​ដឹង​ថា​រឿង​ទាំង​នេះ​នឹង​កើត​ឡើង​តាំង​ពី​ដើម​រដូវ​កាល ហើយ​ខ្ញុំ​ដឹង​ថា​គួរ​ដោះស្រាយ​យ៉ាង​ណា។ ខ្ញុំ​មិន​ខ្វល់ខ្វាយ​ពេក​ទេ"។ បុរស​សញ្ជាតិ​អេស្ប៉ាញ​និយាយ​ដូច្នេះ។​

City បាន​បំបែក​កំណត់ត្រា​ជា​ច្រើន​កាល​ពី​រដូវកាល​២០១៧-១៨ ​នៅ Premier League ប៉ុន្តែ​ពួកគេ​បាន​ចាញ់​រហូត​៣​ដង​ហើយ​នៅ​រដូវកាល​នេះ​ ​គឺ​លើស​រដូវ​កាល​មុន​ដែល​ចាញ់​ត្រឹម​២​ដង​ប៉ុណ្ណោះ៕ប្រភព៖ Talk Sport ប្រែ​សម្រួល៖ Sabay News Sport