https://www.ballkhr.com/blog?blog_title=ស្ថិតិគួរឲ្យភ្ញាក់ផ្អើលមួយដែល Man City ធ្វើបាន២១លើក ខណៈ Man Utd មិនដែលធ្វើបានម្តងស្ថិតិគួរឲ្យភ្ញាក់ផ្អើលមួយដែល Man City ធ្វើបាន២១លើក ខណៈ Man Utd មិនដែលធ្វើបានម្តងBallKh.com present " ស្ថិតិគួរឲ្យភ្ញាក់ផ្អើលមួយដែល Man City ធ្វើបាន២១លើក ខណៈ Man Utd មិនដែលធ្វើបានម្តង" ស្ថិតិគួរឲ្យភ្ញាក់ផ្អើលមួយដែល Man City ធ្វើបាន២១លើក ខណៈ Man Utd មិនដែលធ្វើបានម្តង
Manchester United ដែលធ្លាប់ឈ្នះ Ipswich ៩-០ បំបាក់ Nottingham Forest ៨គ្រាប់ និងធ្លាប់ជាក្រុមខ្លាំងស៊ីគេច្រើនៗ លែងស្គាល់ពាក្យលុតគូប្រកួតចាប់ពី៥គ្រាប់ទៀតហើយក្នុងរវាង៥ឆ្នាំកន្លះចុងក្រោយនេះនៅ Premier League។
ប៉ុន្តែនៅក្នុងរយៈពេលដូចគ្នា Man City អាចស៊ុតគូប្រកួតចាប់ពី៥គ្រាប់ក្នុង១ប្រកួតរហូតដល់ទៅ២១ដង។
ប្រសិនបើគេក្រឡេកទៅមើលស្ថិតិចាប់ពីទសវត្ស៩០ រហូតដល់ឆ្នាំ២០១៣ ក្រុមបិសាចក្រហមបានគ្រប់គ្រង Premier League ជាក្រុមស៊ុតចូលគូបដិបក្ខចាប់ពី៥គ្រាប់ឡើង ដែលគ្មានក្រុមណាអាចមកប្រជែងតំណែងនេះបានឡើយ ពោលគឺ នៅទសវត្ស៩០ ស៊ុតគូប្រកួតចាប់ពី៥គ្រាប់ក្នុង១ប្រកួតបាន ១៦ លើក និង ចន្លោះពីឆ្នាំ ២០០០ ដល់ ២០១៣ ស៊ុតបាន ២៨ លើក។
វាជាយុគសម័យមាសរបស់ក្រុមបិសាចក្រហម ស្របពេលដែលSir Alex Ferguson នៅដឹកនាំ ចាប់ពីខែ សីហា ១៩៩២ ដល់ ខែ ឧសភា ២០១៣។ ប៉ុន្តែក្រោយ Ferguson ចូលនិវត្តន៍ Man Utd លែងស្គាល់រសជាតិ លុតគូប្រកួតចាប់ពី៥គ្រាប់ទៀតហើយសូម្បីតែម្តងក៏មិនដែល៕
ប្រភព៖ Goal ប្រែសម្រួល៖ សុខ លាងហ៊ត
https://www.ballkhr.com/admin/assets/img/blog/1165/18/5be7c240876f9_1541915160_large.jpg
https://www.ballkhr.com/blog?blog_title=ពត៍មាន11/11/2018ពត៍មាន11/11/2018BallKh.com present " ពត៍មាន11/11/2018" អ្នកគាំទ្រ City បារម្ភថា ការប្រកួតយប់នេះអាជ្ញាកណ្ដាលជា Fan របស់ United
រាត្រីនេះ Manchester City នឹងត្រៀមស្វាគមន៍ក្លឹបរួមទីក្រុង Manchester United នៅម៉ោង១១:៣០នាទី ដោយមានលោក Anthony Taylor ធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដីលើទីលាន។ក្នុងជំនួប Manchester Derby លើកទី១៧៧ អ្នកគាំទ្រ Man City ជាច្រើនព្រួយបារម្ភរឿងអាជ្ញាកណ្ដាល។ តាមពិតទៅលោក Anthony Taylor ជាប្រជាជនកើតក្នុងទៅក្រុង Manchester ប៉ុន្តែពួកគេលើកឡើងក្នុងបណ្ដាញសង្គមថា លោកជាអ្នកគាំទ្រសម្ងាត់របស់ United។កន្លងទៅ Pep Guardiola ក៏ធ្លាប់មានបញ្ហាជាមួយលោក Taylor ដែរ តែលោកបាននិយាយទៅកាន់អ្នកគាំទ្រ Man City ស្ងប់ចិត្តថា៖ "លោក Taylor គឺជាអ្នក Manchester ប៉ុន្តែអ្នកទាំងអស់គ្នាដឹងថាក្រុមណាដែលលោកគាំទ្រទេ? គឺក្លឹប Altrincham។ ដូច្នេះវាគ្មានបញ្ហាទេ។ លោកនឹងព្យាយាមធ្វើការងារឲ្យបានល្អ ដូចដែលពួកយើងព្យាយាមធ្វើជាអ្នកចាត់ការនិងកីឡាករ។ រឿងដែលសំខាន់ត្រូវតែផ្ដោតលើការប្រកួតរបស់ពួកយើង និងដឹងគូប្រកួតរបស់យើងជានរណា"៕
ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1162/18/14.jpg
៥ក្រុមបាតតារាង យ៉ាប់ខ្លាំងមិនធ្លាប់មានឡើយក្នុងរយៈពេល២៧ឆ្នាំនៅ Premier League
៥ក្រុមបាតតារាង យ៉ាប់ខ្លាំងមិនធ្លាប់មានឡើយក្នុងរយៈពេល២៧ឆ្នាំនៅ Premier League
https://www.ballkhr.com/blog?blog_title=៥ក្រុមបាតតារាង យ៉ាប់ខ្លាំងមិនធ្លាប់មានឡើយក្នុងរយៈពេល២៧ឆ្នាំនៅ Premier League៥ក្រុមបាតតារាង យ៉ាប់ខ្លាំងមិនធ្លាប់មានឡើយក្នុងរយៈពេល២៧ឆ្នាំនៅ Premier LeagueBallKh.com present " ៥ក្រុមបាតតារាង យ៉ាប់ខ្លាំងមិនធ្លាប់មានឡើយក្នុងរយៈពេល២៧ឆ្នាំនៅ Premier League" ៥ក្រុមបាតតារាង យ៉ាប់ខ្លាំងមិនធ្លាប់មានឡើយក្នុងរយៈពេល២៧ឆ្នាំនៅ Premier League
មនុស្សជាច្រើនយល់ថា Premier League គឺជាក្របខ័ណ្ឌបាល់ទាត់ដែលមានការប្រកួតប្រជែងបំផុត ដោយសារតែពិន្ទុរវាងក្រុមខ្សោយ និងក្រុមខ្លាំងតែងប្រកៀកប្រកិតគ្នាពេញរដូវកាល ទើបធ្វើឲ្យលីគនេះមានប្រជាប្រិយភាពបំផុត។
ប៉ុន្តែនេះជាលើកទី១ហើយក្នុងរយៈពេល២៧ឆ្នាំនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់នៅក្របខ័ណ្ឌកំពូលអង់គ្លេសពេលដែល៥ក្រុមបាតតារាង មួយក្នុងចំណោមពួកគេមានពិន្ទុ៧ និង ផ្សេងទៀតតិចជាងនេះពីការប្រកួតចំនួន១១លើក។ នេះបើតាមការកត់សម្គាល់របស់ The Guardian។
ត្បិត១១ប្រកួតមិនទាន់គ្រប់គ្រាន់នៅឡើយដើម្បីយកមកវាយតម្លៃ ប៉ុន្តែនេះជាស្តង់ដារទាបបំផុតមិនធ្លាប់មានក្នុងរវាង២៧ឆ្នាំនៅចុងក្រោយនៅ Premier League នៅពេលដែល Fulham, Cardiff, Huddersfield, Newcastle និង Southampton របូតបាល់រហូតដល់១០៨គ្រាប់ ក្នុងចំណោមបរាជ័យសរុបបូកបញ្ចូលគ្នារបស់ពួកគេមានចំនួន ៣៦ ប្រកួត។
ឆ្លងកាត់១១ប្រកួត បើយកក្រុមបាតតារាងទាំង៥បូកបញ្ចូលទើបតែមាន ២៩ ពិន្ទុស្មើនឹងក្រុមកំពូលតារាង Man City ប៉ុណ្ណោះ។
ម្យ៉ាងទៀត នេះជាលើកទី១ហើយនៅក្នុងក្របខ័ណ្ឌ Premier League ដែលក្រុម៣គឺ Manchester City, Chelsea និង Liverpool នៅតែមិនដែលស្គាល់ពាក្យចាញ់សោះបន្ទាប់ពីឆ្លងកាត់១១ប្រកូត។ មិនដែលមានឡើយស្ថិតិបែបនេះពីមុនមកក្នុងដំណាក់កាលបែបនេះ។ ប្រភពខាងលើបន្ថែម។
នៅពេលដែលក្រុមកំពូលតារាងកាន់តែខ្លាំង ខណៈដែលក្រុមបាតតារាងកាន់តែពិបាករកពិន្ទុ នេះក៏ជាមូលហេតុដែលធ្វើឲ្យក្របខ័ណ្ឌបាល់ទាត់ប្រកួតប្រជែងមួយនេះកាន់តែស្រដៀងគ្នាទៅនឹង La Liga របស់អេស្ប៉ាញ Serie A របស់អ៊ីតាលី ឬ Bundesliga របស់អាឡឺម៉ង់៕
ប្រភព៖ theguardian ប្រែសម្រួល៖ សុខ លាងហ៊ត
https://www.ballkhr.com/admin/assets/img/blog/1159/18/5be678526b6e6_1541830680_large.jpg
https://www.ballkhr.com/blog?blog_title=ពត៍មាន11/11/2018ពត៍មាន11/11/2018BallKh.com present " ពត៍មាន11/11/2018" ម្ចាស់ក្លឹបបដិសេធព័ត៌មានថា ចង់លក់ Liverpool ក្នុងតម្លៃ២ពាន់លាន
John W Henry ដែលជាម្ចាស់ក្លឹប Liverpool បានច្រានចោលពាក្យចចាមអារ៉ាមថាលោកមានបំណងលក់ក្លឹបដែលមានតម្លៃយ៉ាងហោចណាស់២ពាន់លានផោន។
ប្រភពព័ត៌មានខាងលើបែកធ្លាយមកពីកាសែត New York Post ដែលផ្សាយថាលោក Henry ជនជាតិអាមេរិកបើកផ្លូវឲ្យមានការចរចាទិញក្លឹបហង្សក្រហមបន្ទាប់ពីកាន់កាប់អស់រយៈពេល៨ឆ្នាំរួចមក។ ដំណឹងនេះលេចឡើងស្របពេលប៉ុន្មានសប្ដាហ៍មុនមហាសេដ្ឋីជនជាតិអារ៉ាប់បង្ហាញចំណាប់អារម្មណ៍លើ Liverpool។
អ្នកនាំពាក្យក្លឹបបានហៅព័ត៌មានខាងលើថា "គ្មានមូលដ្ឋានច្បាស់លាស់" ហើយបន្ថែមថាម្ចាស់ក្លឹបបច្ចុប្បន្នគ្មានបំណងលក់ Liverpool ឲ្យនរណាឡើយបើទោះធ្លាប់មានអ្នកមកចរចា១លើកជា២លើកនាពេលកន្លងមកក៏ដោយ។
ក្រោមការវិនិយោគរបស់ FSG ក្រុមមានមូលដ្ឋាននៅ Anfield ធ្លាប់ឈ្នះពានម្ដងគត់គឺ League Cup កាលពីឆ្នាំ២០១២ក្រោយយកឈ្នះ Cardiff City នៅវគ្គផ្ដាច់ព្រ័ត្រយ៉ាងតានតឹងបំផុត៕ប្រភព៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/1156/18/ថ.jpg