https://www.ballkhr.com/blog?blog_title=ពត៍មាន21ពត៍មាន21BallKh.com present " ពត៍មាន21" Ronaldo អាចប្រឈមមុខជាមួយក្លឹបចាស់ Man Utd ទោះមានកាតក្រហម
Cristiano Ronaldo នឹងអាចលេងបានទល់នឹង Manchester United នៅ Champions League ខែក្រោយ ព្រោះរូបគេត្រូវជាប់បម្រាមតែ១ប្រកួតប៉ុណ្ណោះសម្រាប់ការទទួលបានកាតក្រហមពេលលេងជាមួយ Valencia កាលពីថ្ងៃពុធ។
Ronaldo នឹងត្រូវខកខានប្រកួតទី២ឲ្យ Juventus ក្នុងពូល H ដោយត្រូវប៉ះក្រុម Young Boys។ ស្របពេលប្រភពពី UEFA ថា មិនមែនការបន្ថែមការដាក់បម្រាមលើអតីតកីឡាកររបស់ Real រូបនេះឡើយ។ ដូច្នេះប្រកួតទី៣នៅ UCL ក្លឹបសេះបង្កង់ Juventus ត្រូវប៉ះបិសាចក្រហម Man Utd ហើយ Ronaldo នឹងអាចលេងបានជាធម្មតា។
កីឡាករសញ្ជាតិព័រទុយហ្គាល់ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហមបណ្ដេញចេញពីទីលាននៅនាទីទី២៩ បន្ទាប់ពីបានប៉ះទង្គិចជាមួយកីឡាករ Jeison Murillo។ Ronaldo បានដើរចេញទៅបន្ទប់ផ្លាស់ខោអាវទាំងទឹកភ្នែក ដោយសារមិនអស់ចិត្តនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល៕ ប្រភព៖Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/857/18/យយ.jpg
https://www.ballkhr.com/blog?blog_title=ពត៍មាន20/09/2018ពត៍មាន20/09/2018BallKh.com present " ពត៍មាន20/09/2018" Man City ជាក្រុមអង់គ្លេសដំបូងគេ ដែលចាញ់៤ប្រកួតជាប់ៗគ្នានៅ UCL
ក្រុមមេឃខៀវ Manchester City បានជាប់កំណត់ត្រាដ៏អាក្រក់មួយ ក្លាយជាក្រុមអង់គ្លេសដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលចាញ់ ៤ប្រកួតជាប់ៗគ្នានៅ UEFA Champions League បន្ទាប់ពីពួកគេចាញ់ Lyon ២-១ នៅក្នុងទឹកដីខ្លួនឯង Etihad Stadium កាលពីយប់មិញទៀត។ក្នុងការប្រកួតដ៏ជក់ចិត្តយប់មិញ ក្រុមភ្ញៀវបាននាំមុខ ២-០ មុនតង់ទី១ ដែលរកបានដោយ Maxwel Cornet និង Nabil Fekir។ Bernardo Silva រកបាន១គ្រាប់ឲ្យម្ចាស់ផ្ទះវិញ នៅនាទី៦៧ ហើយលទ្ធផលនេះ បានបន្តរហូតចប់ការប្រកួត។ បន្ទាប់ពីគូប្រកួតនៅពូល F ទាំងពីរ Shakhtar Donetsk និង Hoffenheim ស្មើគ្នា ២-២ នោះមានន័យថា Man City បានធ្លាក់ទៅបាតតារាង។សម្រាប់ការប្រកួតយប់មិញដែរ អ្នកចាត់ការ Pep Guardiola ពុំបានឈរបញ្ជារកូនក្រុមលើទីលាននោះទេ ដោយសារលោកជាប់ពិន័យ តាំងពីអាជ្ញាកណ្តាលបណ្តេញចេញ កាលប្រកួត UEFA Champions League វគ្គ៨ក្រុម ទល់នឹង Liverpool រដូវកាលមុន។ លទ្ធផលនេះ បានធ្វើឲ្យ Man City ក្លាយជាក្រុមអង់គ្លេសដំបូងគេ ដែលចាញ់ ៤ប្រកួតជាប់ៗគ្នានៅ UEFA Champions League បន្ទាប់ពីចាញ់ FC Basel នៅវគ្គ១៦ក្រុម រដូវកាលមុន, ចាញ់ Liverpool នៅវគ្គ៨ក្រុមទាំងពីរជើង និងចាញ់ Lyon យប់មិញទៀត៕ ប្រភព៖ sportrefresh
https://www.ballkhr.com/admin/assets/img/blog/854/18/n.jpg
https://www.ballkhr.com/blog?blog_title=ពត៍មាន19/09/2018ពត៍មាន19/09/2018BallKh.com present " ពត៍មាន19/09/2018" ឈ្នះយប់មិញ Liverpool តាមទាន់កំណត់ត្រាល្អបំផុតខ្លួនឯងកាល៥៧ឆ្នាំមុន
Liverpool ចាប់ផ្ដើមការប្រកួតបើកពូល C នៅ UEFA Champions League បានយ៉ាងល្អក្រោយយកឈ្នះ Paris Saint Germain ដោយលទ្ធផល ៣ទល់នឹង២។
ជ័យជម្នះរបស់ហង្សក្រហមបានមកពីគ្រាប់ស៊ុតចុងម៉ោងនាទី៩០ ១របស់ Roberto Firmino ដែលប្ដូរចូលជំនួស Sturridge ពាក់កណ្ដាលតង់ទីពីរ។ ការយកឈ្នះ PSG ធ្វើឲ្យ Liverpool តាមទាន់កំណត់ត្រារបស់ខ្លួនកាលពីរដូវកាល ១៩៦១-១៩៦២ ដែលពួកគេបានឈ្នះ៦ដងជាប់គ្នានៅ៦ប្រកួតដំបូង។
ប្រកួតបន្ទាប់ Liverpool ត្រូវធ្វើការងារធ្ងន់ដោយទៅប៉ះជើងខ្លាំងអ៊ីតាលី Napoli នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ហើយ PSG ត្រូវបើកទ្វារផ្ទះស្វាគមន៍ Red Star Belgrade នៅថ្ងៃជាមួយគ្នា៕ប្រភព៖ Sabay News Sport
https://www.ballkhr.com/admin/assets/img/blog/848/18/ហហ.jpg
https://www.ballkhr.com/blog?blog_title=ពត៍មាន16/09/2018ពត៍មាន16/09/2018BallKh.com present " ពត៍មាន16/09/2018" គ្រូ Juventus ថា Ronaldo នឹងស៊ុតចូលគ្រាប់ដំបូងយប់នេះ
Massimiliano Allegri អ្នកចាត់ការទូទៅ Juventus បានបង្ហាញសុទិដ្ឋិនិយមថាតារាឆ្នើមរបស់លោកគឺ Cristiano Ronaldo នឹងអាចរកគ្រាប់ដំបូងឲ្យក្រុមនៅយប់នេះ។
ក្របខ័ណ្ឌលីគកំពូលអ៊ីតាលី ឬ Serie A បានកន្លងផុតទៅ៣ សប្ដាហ៍ហើយក្នុងនោះ Juventus លេងឈ្នះទាំង៣ប្រកួត តែ Ronaldo ដែលផ្ទេរពី Real Madrid ក្នុងតម្លៃជាង១០០លានអឺរ៉ូនៅមិនទាន់រកគ្រាប់បាល់បាន១គ្រាប់នៅឡើយទេ។
Juventus ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ Sassuolo នៅម៉ោង៨យប់នេះហើយវាគឺជាប្រកួតដែល Allegri ជឿជាក់ថា Ronaldo នឹងរកគ្រាប់ដំបូងបាននៅលើទឹកដីអ៊ីតាលី។
“Cristiano ប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ហើយខ្ញុំគិតថាថ្ងៃអាទិត្យនេះ នឹងក្លាយជាថ្ងៃរបស់គេហើយ"។ បុរសវ័យ៥១ឆ្នាំនិយាយដូច្នេះ។ សួរពាក់ព័ន្ធនឹងពាន FIFA World Player លោក Allegri បន្តដូច្នេះ៖"ចំពោះពានកីឡាករឆ្នើមរបស់ពិភពលោកគឺ Ronaldo សក្ដិសមនឹងឈ្នះ បើទោះជា Modric មានគុណសម្បត្តិច្រើនក៏ដោយ៕ ប្រភព៖ news.sabay
https://www.ballkhr.com/admin/assets/img/blog/842/18/16.jpg